អានហើយ យំតាម ! ធ្លាប់តែធ្វើឲ្យគេសើចសប្បាយ តែពេលនេះ អេដមីន ជីងចក់ បែរជាបង្ហូរទឹកភ្នែក រួចប្រាប់ថា “ម៉ែចាស់ ម៉ែក្រ ម៉ែឈឺជំងឺទៀត គេប្រមាថម៉ែ កូនបានត្រឹម ស្រក់ទឹកភ្នែក ផ្ទះដែលម៉ែចង់បានកូនសន្យាថា…”

ចំណងអាពាហ៍ពិពាហ៍ រវាង អ្នកនាង ទ្រិញ ផល្លា និង លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ បានបញ្ចប់ទៅហើយ ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ គឺមានរយៈពេល ជាង ៥ ខែប៉ុណ្ណោះ ដោយពួកគេចូលរោងការតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះក៏ព្រោះតែ អ្នកនាង ផល្លា បានឃើញ លោក ប៊ុនចក់ chat ជាមួយ នារីផ្សេងដល់ទៅ ២១ នាក់ឯណោះ។

ក្នុងនោះ បើទោះអតីតភរិយា ធ្វើការ live ដៀលខ្លួន និងក្រុមគ្រួសារ កប់ៗមាត់ក៏ដោយ ក៏លោក មិនបាននិយាយអ្វីទំាងអស់ បានត្រឹមនិយាយយ៉ាងកម្សត់ ថា​ “រឿងគ្រប់យ៉ាងកើតឡើងសុទ្ធតែមានហេតុនឹងផល ការពិតនៅតែជាការពិត វានឹងលាតត្រដាងចេញមកដោយឥតប្រកែកបាននៅពេលណាមួយ។ ស្ងៀមស្ងាត់ជាជាង ស្រដី សម្រាប់ខ្ញុំពេលនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែ មកដល់ ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២ នេះ លោកបានស៊ែរផុស ក្នុងផេកមួយឈ្មោះ Ronal កច់ ដែលគេសរសេរ ថា “ពេលកូន ស្រលាញ់គ្នា ម៉ែក៏បំពេញបំណងកូន រៀបការអោយកូនបានរស់នៅជាមួយគ្នា ពេលឃើញកូនមានក្តីសុខ ម៉ែក៏សប្បាយចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលកូនជួបការលំបាក ម៉ែក៏ដេកកើតទុក្ខ ម៉ែមិនចង់បានអ្វី ពីកូននោះទេ ត្រឹមចង់ឃើញកូនមានក្តីសុខនិងគ្នា ម៉ែអស់ចិត្តហើយ តែពេលដែលកូនលែងលះគ្នា កូនបែរជា​ តិះដៀល ប្រមាថ មើលងាយម៉ែទៅវិញ ម៉ែក្រ ខុសដែរឬ?”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អេដមីន ជីងចក់ បាន comment ក្នុងផុសរបស់ខ្លួន ទំាងទឹកភ្នែកថា “ម៉ែចាស់ ម៉ែក្រ ម៉ែឈឺជំងឺទៀត គេប្រមាថម៉ែ កូនបានត្រឹមស្រក់ទឹកភ្នែក ផ្ទះដែលម៉ែចង់បានកូនសន្យាថា នឹងធ្វើអោយម៉ែបានជ្រក នៅក្នុងឆ្នាំនេះ”។ លោកបន្តថា “រឿងខ្លួនខ្ញុំ ខ្ញុំធ្វើខ្ញុំទទួល តែម្ដាយខ្ញុំគាត់មឹនដឹងអីទេ។”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានពាក្យប៉ុន្មានម៉ាត់នេះ ធ្វើឲ្យ អ្នកប្រើប្រាស់មិនតិចនាក់ទេ បានបង្ហាញអារម្មណ៍ រំជួលចិត្ត ឡើងហូរទឹកភ្នែកតាម ព្រោះកម្រឃើញ ពូចក់ បង្ហាញអារម្មណ៍ ក្រៀមក្រំបែបនេះណាស់ ទោះជាយ៉ាងក្តី ក៏មានអ្នកខ្លះជូនពរឲ្យលោកបានធ្វើផ្ទះជូនអ្នកម្តាយជាទីស្រឡាញ់ឆាប់ៗខាងមុខនេះ ដើម្បីកុំឲ្យគេមើលងាយតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds