នាយប្រុញបានទាំងឡានមានទាំងក្តីសុខ, រីឯអតីតAdminនាយប្រុញខ្ទប់មុខសម្រក់ទឹកភ្នែក ទទួលរងថ្មបាក់(មានវីដេអូ)
មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយពីវិ់វាទ់របស់នាយ ប្រុញ ពាក់ព័ន្ធនឹងការថតមិនបានប្រាក់កម្រៃ និងប.ញ្ហារថយន្ត, ត្រូវបានបញ្ចប់ដោយឧកញ៉ា សម្បត្តិ ក្រោយភាគីទាំងអស់បានជួបគ្នា កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ លោកឧកញ៉ា ក៏បានរំលឹកដល់ពួកគេថា៖
«មុនឈ្លោះគ្នា បែកបាក់គ្នាត្រូវរំលឹកអោយដល់ការចាប់ផ្តើម អ្វីក៏គ្មាន នៅតែអាចធ្វើបានរហូតមានលទ្ធផល អញ្ចឹងហើយកុំងាយបោះបង់គ្នាអោយសោះ។ ម.នុស្សត្រូវមានគុណធម៌ គុណធម៌ពិតមិនធ្វើអោយជីវិតលិចលង់នោះទេ»។ ក្រោយមានដំណោះស្រាយរួច នាយប្រុញ ប្រែជាទទួលបានលាភមកវិញហើយ ដោយរថយន្តក្លាយជារបស់នាយ ប្រុញ ទទួលបានតែម្នាក់ឯងដូចការអះអាងពីមុនរបស់ឧកញ៉ា។ តែបើក្រលេកមកលោក គង់កាន ជាអតីតAdminរបស់នាយប្រុញវិញ ដំណោះស្រាយត្រូវបានបញ្ចប់ អ្វីៗត្រូវបានលើប្រុញទាំងអស់ Adminដ៏កម្សត់ម្នាក់នេះ បានត្រឹមបង្ហោះវីដេអូមួយ បង្ហាញពីការមើលថែកូនម្ដង២នាក់ ដោយដាក់ចំណងជើងថា៖
«ប៉ាបានចំណាយពេលជាច្រើនជាមួយអ្នកដទៃ តើខាតបង់អីបើគ្រាន់តែចំណាយពេលជាមួយកូនខ្លះ»។ រំលឹកឡើងវិញមុនពេលមានដោះស្រាយលោក គង់កាន ត្រូវបានគេយល់ច្រឡំម្ដងរួចមកហើយថា កេង់ប្រ.វ័ញ្ចកម្លាំងញើសឈា.មរបស់ប្រុញ, ធ្វើឱ្យលោកហាក់មិនអស់ចិត្ត ក៏បានសរសេរជាសារនៅលើគណនីឈ្មោះ អាប្រុញ ម្ចាស់ដើម Ah Brunh មានអត្ថន័យថា៖
«ខាងក្រោយនេះ គឺជាផ្ទះខ្ញុំ ដែលបានសាងសង់មុនពេលខ្ញុំថតប្អូនប្រុញទៀតហើយពេលនេះផ្ទះនៅតែទម្រង់ដដែលដូចមិនមានការអភិវឌ្ឍទៅណាសោះ! ខ្ញុំនៅតែថ្ងៃដើរស្រាត់ទេ! បន្តិចទៀតនេះខ្ញុំនឹងធ្វើការផូសនូវអ្វីដែលខ្ញុំបានធ្វើជូនប្រុញទាំងកណ្ដាលយប់ក៏មានថ្ងៃក៏មាន»។
អ្វីដែលកាន់តែគួរឱ្យសង្វេកទៀតនោះ នាថ្ងៃម្សិលមិញនេះ ស្រាប់តែលោកគង់កាន បានបង្ហោះវីដេអូមួយទៀត ដោយកំពុងអង្គុយយំក្រោមដំណក់ភ្លៀងខ្លាំង ទោះមានក្រុមការងារមកលួងលោមប៉ុណ្ណាក៏មិនបាត់នោះដែរ បានដាក់ចំណងជើងយ៉ាងកម្សត់ថា៖
«ជីវិតខ្ញុំពេលនេះធ្លាក់ដល់ចំណុចសូន្យហើយ អរគុណ ដែលគ្រប់គ្នាមិនបោះបង់ខ្ញុំ តែខ្ញុំធ្វើចិត្តមិនបាន»។ តាមរយៈវីដេអូមួយនេះផងដែរ មានអ្នកគាំទ្រជាច្រើនមានការអាណិតជាខ្លាំង ខណៈក៏មានអ្នកខ្លះទៀតយល់ថា ជាការសម្ដែង។(សូមប្រិយមិត្តទស្សនាវីដេអូនៅខាងក្រោម)
ប្រសិនមិនលឺសម្លេង សូមចុចLinkនេះ👉
https://fb.watch/cKbNHodKTM/