កូនស្រីឧកញ៉ាម្នាក់ ត្រូវតុលាការកោះហៅ ពីបទកៀបសង្កត់អាជីវករ

ករណីកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី ឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ ២៥ ឆ្នាំ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បាននាំបក្សពួកចំនួន ៣ នាក់ ឈ្មោះ ថន ឈ្មោះប្រុស និងឈ្មោះរ៉ា ទៅយកសម្ភារៈនិងភេសជ្ជ:ប្រជាពលរដ្ឋលក់ដូរនៅតាមផ្លូវ ត្រូវជា-ប់ចោ-ទពីបទ “ប្រព្រឹត្តអំពើលួ-ចនិងប្រើអំណាច​កៀប​សង្កត់” ហើយត្រូវព្រះរាជអាជ្ញាចេញដីកាកោះហៅឲ្យចូលទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅខែឧសភាខាងមុខនេះ។

ទាក់ទិនករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៣និង០០នាទីរសៀល មានឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ២៥ឆ្នាំ ជាកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី ក្រុងបាវិត បាននាំបក្សពួក ទៅលើកយកសម្ភារៈលក់ដូរ និងភេស្ជៈដូចជា÷ ធុងទឹកកក ធំចំណុះ១០០លីត្រ ចំនួន២, ធុងដាក់ទឹកកក ចំណុះ៦០លីត្រចំនួន១, និងភេស្ជៈក្នុងធុងជាច្រើនទៀត ដែលជារបស់ប្រជាពលរដ្ឋ លើកដាក់លើរទេះ​យកទៅស្នាក់​ការកាស៊ីណូ ដោយសំអាងថា ប្រជាពលរដ្ឋឈ្មោះ កុយ សុវណ្ណី ភេទស្រីអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទៅលក់នៅចំណតរថយន្តរបស់គេ ហើយមិនព្រមបង់ប្រាក់ ទើបពួកគេរឹបអស់សម្ភារៈនិងភេស្ជៈបែបនេះ។

បើតាមលោកស្រី កុយ សុវណ្ណី ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត បានឲ្យដឹងថា គាត់ប្រកបមុខរបរលក់ភេស្ជៈនៅលើដីសាធារៈរបស់រដ្ឋខាងមុខច្រកទ្វារព្រំដែនអន្តរជាតិបាវិតជាយូរឆ្នាំមកហើយ លុះដល់ឆ្នាំ២០០៧ ឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី បានវិនិយោគធ្វើចំណតរថយន្តដោយទទួលបានអាជ្ញាប័ណ្ណរយៈពេល៣០ឆ្នាំ «ពីឆ្នាំ២០០៧-ដល់ឆ្នាំ២០៣៧»។

ស្ត្រី កុយ សុវណ្ណី បានបន្តថា កាលពីឆ្នាំ២០១៧ គាត់បានបន្តប្រកបមុខរបរលក់ភេស្ជៈ នេះគ្មានអ្នកណាមកឲ្យបង់ប្រាក់ឡើយ រហូតដល់ឆ្នាំ២០១៩ ក៏មានឈ្មោះ ស៊ូស៊ី កូនស្រីឧកញ៉ា លី ប៉ោយូ មកទាមទាបង់ប្រាក់ឲ្យពួកគេ ក្នុង១ខែ ៤០០ដុល្លារ ដោយ​រូបគាត់ពុំបានបង់ប្រាក់ឲ្យនោះទេ ពីព្រោះគាត់ប្រកបមុខរបរនៅលើដីសាធារណៈរបស់រដ្ឋ ជិតប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនមែនចំណតរថយន្តលោកឧកញ៉ា លី ប៉ោយូ ទេ។

ចំពោះករណីនេះដែរ ក្រុមអ្នករត់តាក់ស៊ីវិញបានលើកឡើងថា បេនឡាន ក្រុងបាវិត គឺនៅខាងក្នុង លុះដល់ឆ្នាំ​២០១២​ស្រាប់តែម្ចាស់បេន លោកឧកញ៉ា លីប៉ោយូ បានសាងសង់អាគារ ធ្វើផ្សាររាត្រី ធ្វើតូបជួលទៅឲ្យជនបរទេស រហូតមក​ដល់ឆ្នាំ២០១៥ បានសង់អាគារកាស៊ីណូ ផ្ទះជួលសងខាងនៅសល់ចន្លោះកណ្តាលតូចប៉ុនថ្នល់ រហូតអស់ទីតាំងចំណតបេនឡាន។

សព្វថ្ងៃគឺអ្នកប្រកបមុខរបររត់តាក់ស៊ីត្រូវយកចិញ្ចើមផ្លូវសាធារណៈ ធ្វើចំណតតាក់ស៊ី ហើយកូនឧកញ៉ា លី ប៉ោយូ មក​បង់​ថ្លៃបេនរថយន្ត១គ្រឿង១ម៉ឺនរៀលរាល់ថ្ងៃ ខណៈ​បេនឡានបានក្លាយជាអគារ កាស៊ីណូ ជួល ផ្ទះជួល តូបជួល ឲ្យជនបររទេសអស់ហើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds