ចាន់ ស្រីខួច អតីតបេក្ខភាព The Voice Kids Cambodia ធំពេញរូបរាង ប្លែកខ្លាំងមែនទែន ឯ សម្រស់ឡើងខ្ញង់ មើលសឹងមិនស្គាល់
ជឿជាក់ថាមហាជនអ្នកគាំទ្រវិស័យចម្រៀងសុទ្ធសឹងតែបានស្គាល់ពី កុមារី ចាន់ ស្រីខួច ដែលជាអតីតបេក្ខភាពដ៏ឆ្នើមមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ ទោះបីមិនទទួលបានជោគជ័យក្នុងការប្រឡងនេះមែន ប៉ុន្តែនាងក៏ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជន។
ម៉្យាងវិញទៀត ក្រោយពីបញ្ចប់ការប្រឡងចម្រៀងនេះដែរ ឃើញថាប៉ុន្មានឆ្នាំមកនេះ ចាន់ ស្រីខួច ក៏មានទីផ្សារសិល្បៈខ្លាំងផងដែរ ដោយឃើញលេចមុខលើឆាកប្រគំតន្រ្តី និងការងារសិល្បៈផ្សេងៗជាបន្តបន្ទាប់។