រក្សាភាព Single ដល់អាយុជិត ៤០ ឆ្នាំ ឆន សុវណ្ណារាជ ស្រាប់តែធ្លោយមាត់ ទម្លាយរឿងមួយនេះ….
គិតមកដល់ពេលនេះ តារាចម្រៀងប្រុសស្ថិតក្នុងដួងចិត្តយុវវ័យ ឆន សុវណ្ណារាជ មានអាយុ ៣៧ ឆ្នាំហើយ ដែលនេះអាចនិយាយបានថា សម្រាប់បុរសៗគួរជាពេលវេលាមួយដែលសមល្មមនឹងប្រើជីវិតនៅលីវអស់ចិត្ត ហើយចាប់ផ្ដើមគិតគូរៀបការប្រពន្ធ បង្កើតគ្រួសារតូចមួយរស់នៅមានកូនបន្តវង្សត្រកូលនឹងគេហើយ ព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំគេឃើញមានសិល្បករជំនាន់ក្រោយៗជាច្រើន បានកាន់ដៃស្នេហ៍ចូលរោងការ និង ភ្ជាប់ពាក្យជាដើម។
យ៉ាងណាឆាកជីវិតមនុស្សម្នាក់ៗមានការជ្រើសរើស និង ការសម្រេចចិត្តមិនដូចគ្នានោះទេ ជាក់ស្ដែងដូចករណីតារាចម្រៀង ឆន សុវណ្ណារាជ ដ្បិតថាលោកកំពុងជោគជ័យ មានឈ្មោះបោះសំឡេងលើការងារសិល្បៈ ទទួលបានប្រជាប្រិយភាពកាន់តែច្រើនឡើងពីមហាជន ប៉ុន្ដែតារាប្រុសរូបនេះហាក់មិនខ្វល់ខ្វាយរឿងរៀបការទាល់តែសោះ ខណៈអាយុក៏កាន់តែជ្រេជិតចូលក្បាល ៤០ ឆ្នាំទៅហើយ។
ដោយសារតែ ឆន សុវណ្ណារាជ សប្បាយចិត្តនឹងរស់នៅជីវិតបែប Single គ្មានចំណង ទើបធ្វើឱ្យតារាប្រុសរូបនេះ យកក្ដីស្រឡាញ់ទាំងអស់មកស្រឡាញ់មើលថែខ្លួនឯងយ៉ាងល្អបំផុត។ តួយ៉ាងថ្មីៗនេះ ម្ចាស់បទ «ទីក្រុងគ្មានមេឃ» រូបនេះបានលើកឡើងថា ៖
«ស្រឡាញ់ខ្លួនឯង លើកទឹកចិត្តខ្លួនឯង ផ្តល់កម្លាំងចិត្តដល់ខ្លួនឯងឱ្យបានច្រើន គ្មានអ្នកណាស្រឡាញ់យើង ជាងយើងស្រឡាញ់ខ្លួនឯងនោះទេ»៕