ក្រោយដឹង លោក ព្រាប សុវត្ថិ ឡើងងារ ជា ឧកញ៉ា ស្រាប់តែ តារាល្បីៗ នាំគ្នា…

មហាជនទូទៅ ក៏ដូចជា ពុកម៉ែ បងប្អូន និង ហ្វេនៗ មិនតិចនាក់ទេ ពិតជាស្គាល់ លោក ព្រាប សុវត្ថិ ជាក់ជាមិនខាន ដែលជា កំពូលតារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្ម Galaxy Navatra មានបទចម្រៀងពីរោះៗមិនតិចទេ របស់លោក នៅតែទទួលបាន ការគាំទ្រយ៉ាងខ្លាំង ដដែល និងឃើញមានហ្វេនៗ ក៏ដូចជា ជាអ្នកចម្រៀង ភាគច្រើន យកទៅច្រៀងលេងកម្សាន្ត តាមទីកន្លែងផ្សេងៗ មិនដែលដាច់ឡើយ ជាពិសេស បទនោសញ្ចេតនាតែម្តង។

ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ អ្នកគាំទ្រ ភ្ញាក់ព្រឺត ក្រោយទទួលបានដំណឹងថា លោក ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ដល់គោរមងារជា «ឧកញ៉ា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ធ្វើឲ្យ តារា និងបុគ្គលល្បីៗជាច្រើន សម្តែងក្តីរំភើបជំនួស ព្រមទំាងបង្ហោះសារអបអរសាទរយ៉ាងច្រើន ស្ទើរមិនគួរឲ្យជឿ ថាមានគេគោរពស្រឡាញ់ ឧកញ៉ា ព្រាប សុវត្ថិ ច្រើនដល់ថ្នាក់នេះសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ មានដូចជា ៖ តារាចម្រៀង ឡុង លីងគ័ង្គ, ពិធីករ ជា វណ្ណារិទ្ធ, ពិធីករ និងតារាសម្តែង ប៉ែន ចំរុង, តារាច្រៀង ភឿន សុភាព, តារាពហុជំនាញ ខាត់ សុឃីម, គុយលី ចម្រៀងពលករ, តារាចម្រៀង ខេម, ពេជ្រ ថៃ, ពិធីករ សុខ រ៉ាស៊ី, លោក យឹម តាស្រង់, លោក ជួន សុវណ្ណវាសនា, តារាចម្រៀង គ្រី ថៃពៅ, តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ, សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមនិងតារា និងបុគ្គលល្បីៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds