ហ៊ានណាស់នាយពាក់មីចូលចាប់ពស់យ៉ាងធំឆៅៗ ស្រាវជំនួស! តែប្រហែសច្បាស់ជាលែងបានកំប្លែងហើយ…(មានវីដេអូ)

តារាកំប្លែងCTN នាយពាក់មី តាមរយៈវីដេអូមួយឃ្លីបដែលបង្ហោះនៅលើផេករបស់គាត់ បានធ្វើឲ្យអ្នកគាំទ្រស្រាវជំនួស ដោយនាយបានព្យាយាមតាមចាប់ពស់ធំមួយក្បាលដោយដៃទទេស្តែងៗ និងស្រែកថាធំណាស់បងប្អូន មិនដឹងថាជាពស់ពិស ឬអត់ពិសទេ។ ចំណែកពស់នោះវិញក៏មិនណយដែរហក់ចូលមករកនាយពាក់មីវិញគ្មានខ្លាចសោះ។ នៅទីបំផុតនាយពាក់មីចាប់ពោះនោះបានសម្រេច ឃើញថាទំហំខ្លួនវាធំនិងវែង។ យ៉ាងណាតារាកំប្លែងរូបនេះ ខណៈដៃចាប់កាន់ពស់ជាប់ បាននិយាយថា បើខុសច្បាប់យកវាទៅប៉ុស្តិ៍ប៉ូលីស បើខ្លាចបាបយកទៅវត្ត…តែមិនដឹងថា ព្រះសង្ឃហ៊ានទទួលឬអត់ទេ?

អត្ថបទដែលជាប់ទាក់ទង