ធ្លាយការពិតរថយន្តទំនើបមានតម្លៃជិត ១០ មុឺនដុល្លារដែល Admin ជីងចក់ ជិះនោះតាមពិតប្រពន្ធទិញអោយសោះ (មានវីដេអូ)
ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីរឿងរ៉ាវគ្រួសាររបស់ អ្នកអត្ថាធិប្បាយការប្រកួតបាល់ទាត់ល្បីឈ្មោះ Admin ជីងចក់ និងភរិយាគឺអ្នកនាង ទ្រិញ ផល្លា ពេលនេះបានប្រកាសលែងលះគ្នាហើយក្រោយរៀបការជាមួយគ្នាបាន ៥ ខែកន្លងមកនេះ បង្កជាការភ្ញាក់ផ្អើលខ្លាំងពេញបណ្ដាញសង្គមផងដែរ ។ យ៉ាងណាមិញក្រោយពេលលែងលះគ្នាហើយនោះអ្នកនាង ផល្លា
បានទម្លាយរឿងមួយនេះពី Admin ជីងចក់ ដែលតែងតែជិះរថយន្តទំនើបម៉ាក JEED ស្លាកលេខ JingJork មានតម្លៃខ្ទង់ ១០ មុឺនដុល្លារនោះ ទាំងកាតគ្រី ឈ្មោះ និងលុយ តាមពិតជារថយន្តដែលអ្នកនាងជាអ្នកទិញអោយលោកប៉ុណ្ណោះដើម្បីបំពេញមុខមាត់ស្វាមីអោយមានរថយន្តទំនើបៗជិះ តែក្រោយពេលប្រកាសលែងលះគ្នាហើយនោះ រថយន្តទំនើបមួយគ្រឿងនេះត្រូវបានអ្នកនាង ផល្លា
ដកឡើងធ្វើជាកម្មសិទ្ធិរបស់អ្នកនាងវិញហើយនិងបានបញ្ជាក់ថា ប្រសិនបើ ឃើញរថយន្តនេះតាមផ្លូវ សូមបញ្ជាក់ថា មិនមែនadmin ជីងចក់ឡើយ ប៉ុន្តែ ជារថយន្តរបស់រូបនាង ខ្លួនជាអ្នកបើកមិនមែនជា Admin ជីងចក់ ឡើយ៕