ខែភ្លៀងវាចេញហើយ ប្រយ័ត្នកូនតូចៗ! ស្ត្រីជនជាតិព្រៅម្នាក់សង្ស័យច្រឡំពស់ស្រកាចាស់ថាពស់ថ្លាន់ ត្រូវវា.ចឺ- ក់បណ្តាលឱ្យ…
សូមប្រយ័.ត្ន ផងបងប្អូន តិចច្រឡំថាជាពស់ថ្លាន់ទៅ! នេះជារដូវភ្លៀងពួកចាប់ផ្តើមចេញពីរូងហើយ នេះជាពស់ពិស នៅតំបន់ខ្លះគេហៅពស់ស្រកាចាស់។ មានស្ត្រីម្នាក់ត្រូវបានពស់នេះ.ចឺ- ក់ នឹងត្រូវាបានក្រុមគ្រួសារដឹកតាមរថយន្តទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ មេសា ២០២២ នៅភូមិខ្មែង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
បើតាមសាច់ញាតិបានឲ្យដឹងថា ស្រ្តីត្រូវ ពស់ ចឺ- ក់ នេះឈ្មោះ ឡេវ សាដន អាយុ ៣៣ឆ្នាំ ជនជាតិព្រៅ មានទីលំនៅ ភូមិខ្មែង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ មានប្រភពខ្លះថា ស្ត្រីខាងលើពេលទៅដល់មន្ទីរពេទ្យហើយ បែរមិនព្រមទទួលការព្យាបាលតាមវិជ្ជសាស្ត្រ បែរត្រឡប់មកព្យាបាលតាមបែបគ្រូបុរាណ នឹងក្រោយមកមិនអាចជួយស្រោចស្រង់បានបែបនេះ (ព្រភពនេះមិនអាចជឿបានទាំងស្រុងទេ)។
សូមបញ្ជាក់ថា ពស់មួយប្រភេទនេះ ស្រដៀងនឹងពស់ថ្លាន់តែបើពិនិត្យឲ្យច្បាស់ ពស់ថ្លាន់នឹងពស់នេះខុសគ្នា ពិសេសត្រូវចាំថា ពស់ថ្លាន់គ្មានពិសតែពស់នេះមាន។ មានប្រិយមិត្តខ្លះបាននិយាយថា ខេត្តជាប់ព្រំដែនប្រទេសថៃសម្បូរណាស់ពស់(ស្រកាចាស់ ឬ ក្រឡាចាស់)ពស់នេះច្រើនចេញរកចំណីពេលយប់ បើក្នុងពេលថ្ងៃវាធ្វើដំណើរវៀរមិនបានលឿនទេ គឺភ្នែកវាងងិតពេលថ្ងៃ ភ្លឺពេលយប់…(ពិសខ្លាំងណាស់)៕