ខំធ្វើទឹកមុខរឹងមាំ Live បកស្រាយឲ្យមហាជនដឹង តែការពិតនៅពីក្រោយខ្នង ប្រពន្ធ adminជីងចក់ មានទឹកមុខគួរឲ្យអាណិត បែបនេះ (មានវីដេអូ)
ពិតណាស់ រឿងរ៉ាវគ្រួសាររបស់ admin ជីងចក់ ដែលធ្លាប់ធ្វើឲ្យគេឯង សរសើរថាជា គូស្វាមីភរិយាសមគ្នានោះ ក្រោយរៀបការបានត្រឹមតែ៥ខែសោះ ក៏ដើរដល់ផ្លូវបែកបាក់ ក្រោយអតីតភរិយា ចាប់បានរូបលោក មានស្រីម្តងហើយម្តងទៀត មិនកែប្រែចរឹត។
ជាក់ស្តែង កាលពីយប់មិញនេះ រូបនាង បានLiveទម្លាយរឿងគ្រប់យ៉ាង របស់ នាយជីងចក់ ព្រមទាំង មានក្រដាសលែងលះជាមួយនឹង តារាប្រុសរូបនេះ ដោយមានស្នាមមេដៃពេញក្រដាស ជាភស្តុតាង។
យ៉ាងណាមិញ ក្នុងការLive តាំងពីដើមដល់ចប់ គេក្រឡេកឃើញ ទឹកមុខរបស់អតីតភរិយា មើលទៅជានារីរឹងមាំ មិនសម្រក់ទឹកភ្នែក ទោះបញ្ជាក់ក្តែងៗ ធ្លាប់ស្រឡាញ់ស្វាមីស្ទើរលេបក៏ដោយ ផ្ទុយទៅវិញ ភ្លាមៗនោះ ក្រោយបញ្ចប់ការLive ប្អូនស្រី ក៏ទម្លាយវីដេអូក្រោយខ្នងការLive ឃើញហើយ ហ្វេនៗអាណិតជំនួស មើលទៅទឹកមុខ អតីតភរិយា កំពុងខូចចិត្តខ្លាំង ស្រងូតស្រងាត់ កំសត់ជំនួស រៀបការខុសម្តងហើយម្តងទៀត មិនចង់បញ្ចប់តែអស់ទ្រាំលែងបាន បើចរឹតស្វាមីយ៉ាងដូច្នេះ៕