ផន សុផារី ផ្ដាំទៅប្ដីថា បើថ្ងៃណាធុញនាង លែងស្រឡាញ់នាង ត្រូវគិតដល់រឿងទាំងនេះជាមុន….

អតីតតារាកំប្លែង អ្នកនាង ផន សុផារី កំពុងរស់នៅសាងគ្រួសារជាមួយស្វាមី និង កូនស្រីទាំង ២ យ៉ាងមានក្ដីសុខ ដោយជារឿយៗអតីតតារាស្រីរូបនេះ បានបង្ហោះរូបថតនៅលើបណ្ដាញសង្គមបង្ហាញពីក្ដីសុខ សុភមង្គលក្នុងគ្រួសារពោរពេញដោយភាពកក់ក្ដៅ ជាមួយនឹងការរស់នៅក្នុងផ្ទះធំទ្រនំខ្ពស់ ប្រើជីវិតបែបអភិជនមិនធម្មតានោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថា ផន សុផារី និង ស្វាមី ទើបនឹងរៀបការក្លាយជាប្ដីប្រពន្ធនៅឆ្នាំ ២០១៧ ប៉ុន្ដែអ្នកទាំងពីរបានទាក់ទងយល់ចិត្តថ្លើមគ្នាតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ ក្នុងឱកាសខួបស្នេហា ៨ ឆ្នាំ ផន សុផារី បានបង្ហោះសារផ្ដាំទៅស្វាមីយ៉ាងចាក់ដោតថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«បើថ្ងៃមុខបងមើលមកខ្ញុំលែងស្អាត មើលមកខ្ញុំគួរឱ្យធុញទ្រាន់ បងអស់ចិត្តពីខ្ញុំ សុំឱ្យបងនឹកឃើញថា ស្រីម្នាក់នេះធ្លាប់ជាស្រីដែលបងប្រាប់ថាស្រឡាញ់ ជាមនុស្សស្រីដែលបងតស៊ូគ្រប់យ៉ាងដើម្បីបានជួប ជាមនុស្សស្រីដំបូងដែលបងប្រាប់ចាស់ទុំឱ្យចូលស្តី ទម្រាំមកដល់ពេលនេះ តើពួកយើងទាំងពីរជំនះឧបសគ្គ លំបាក តស៊ូ អ្វីខ្លះ?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកម៉ាក់កូន ២ រូបនេះ បន្ថែមថា ៖ «មកដល់ពេលនេះតើស្រីម្នាក់នេះលះបង់អ្វីខ្លះដើម្បីបង? គ្រប់យ៉ាងដែលខ្ញុំលះបង់ ខ្ញុំមិនដែលចង់ទាមទារតបស្នងអ្វីមកវិញឡើយក្រៅពីចង់ឱ្យបងអាណិត ផ្តល់សុភមង្គល ក្តីស្រឡាញ់ស្មោះត្រង់ មកឱ្យខ្ញុំ និងកូន ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ព្រោះលើលោកនេះស្រ្តីដែលស្រឡាញ់បងពិតប្រាកដមានតែ 2 នាក់ទេ គឺម្តាយបង និង ខ្ញុំជាប្រពន្ធបង Happy anniversary 8 year of love»

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds