លោក បៃឌិន ចង់ឲ្យសភាអនុម័ត ៣៣ពាន់លានដុល្លាអាមេរិកបន្ថែម សម្រាប់ជួយអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៉ី

(វ៉ាស៊ីនតោន)៖ មន្ត្រីរដ្ឋបាលអាមេរិកពីរនាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Joe Biden នឹងស្នើសុំសភាសម្រាប់ទឹកប្រាក់ចំនួន ៣៣ពាន់លានដុល្លារបន្ថែមទៀតដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ដែលការជំរុញដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីគាំទ្រទីក្រុងកៀវនៅក្នុងសង្រ្គាមដ៏ក្ដៅគគុក ដែលគ្មានសញ្ញានៃការបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

សំណើនេះនឹងកើនលើសទ្វេដង នៃកញ្ចប់ថវិកាចំនួន១៣.៦ពាន់លានដុល្លារកាលពីលើកមុន ដែលជាជំនួយផ្នែកការពារជាតិ និងសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែន ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិច ដែលសភាបានអនុម័តកាលពីខែមុន។ វាហាក់ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់សហរដ្ឋអាមេរិក ក្នុងការរារាំងការប៉ុនប៉ងរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដើម្បីពង្រីកការគ្រប់គ្រងរបស់ប្រទេសរបស់គាត់ ចំពោះអ្នកជិតខាងហើយប្រហែលជាលើសពីនេះទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds