ចប់បាត់! អ្នកនាង ផល្លា ប្រកាសលែង,លះ ពូចក់ ជាផ្លូវការ និង ដកហូត ឡានJeep វិញ រួចប្រាប់មហាជនថា បើឃើញឡាននេះជិះតាមផ្លូវ…(មានវីដេអូ)
នៅមុនពេលរៀបការនោះ, អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បី លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ជារឿយៗ តែងតែបង្ហាញពីជីវិតជាអភិជនរបស់លោក តាមរយៈការបង្ហោះរូបថតបង្ហាញពីផ្ទះ និងរថយន្តទំនើបៗជាដើមនោះ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ ដែលតែងតែហៅខ្លួនឯងថា ជាអភិជនរូបនេះ បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយអ្នកនាង ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅថ្ងៃមង្គលការនេះ សូម្បីតែស្បែកជើង ក៏លោកពាក់Jorden ផងដែរ។ ចំណែកថ្លៃបណ្ដាការ ដែលលោកជូនទៅឪពុកម្ដាយកូនក្រមុំរហូតដល់ទៅ១១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រលោកតម្លៃជាង១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រភរិយាតម្លៃ៨ម៉ឺន ៨ពាន់ដុល្លារឯណោះ។
ក្រោយរៀបមួយថ្ងៃ ពោលនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាងផល្លា បានមកពញ្ញាក់អារម្មណ៍លោកមួយទំហឹង ដោយទិញរថយន្តម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ីថ្មី ពណ៌ខ្មៅមួយគ្រឿង ជូនលោកជាស្វាមី ដោយតាមដឹង មានតម្លៃក្បែរ១០ម៉ឺនដុល្លារឯណោះ។
ទោះយ៉ាងណាថ្មីៗនេះ អ្នកនាង ផល្លា ចាប់បាន អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ឆាតទៅស្រីៗដើម្បីសុំដេក ក៏ប្រកាសឈប់ទទួលយកជាប្ដីតទៅទៀត និងធ្វើការឡាយបង្ហាញលិខិតលែងលះនៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ដោយមានអ្នកទស្សនាយ៉ាងច្រើនពេលកំពុងឡាយ រហូតដល់ទៅជាង៣ម៉ឺននាក់ឯណោះ។
ពេលកំពុងឡាយប្រកាសប្រាប់មហាជនអំពីចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយAdminជីងចក់ត្រូវបានបញ្ចប់ចាប់ពីពេលនេះតទៅនោះ អ្នកនាង ផល្លា ក៏បានឆ្លៀតនិយាយពីរឿងរថយន្តម៉ាក Jeep Gladiator Unlimited Rubicon ដែលទិញឲ្យប្ដី ក្រោយរៀបការភ្លាមនោះ ផងដែរ។
អ្នកនាង បញ្ជាក់ថា ការទិញរថយន្តនេះ ដើម្បីឲ្យប្ដីមានមុខមានម៉ាត់ តែពេលនេះចំណងស្នេហ៍ពួកគេបញ្ចប់នោះ រថយន្តនេះ អ្នកនាងយកវិញ Adminជីកចក់អត់មានសិទ្ធិប៉ះពាល់ជាមួយឡានហ្នឹងទៀតទេ ព្រោះឡានឈ្មោះអ្នកនាង កាតគ្រីអ្នកនាង ជាលុយអ្នកនាងទិញឲ្យជិះ។
ជាមួយគ្នានេះ អ្នកនាង បានប្រាប់ទៅមហាជនថា បើឃើញឡានហ្នឹងជិះតាមផ្លូវជាឡានរបស់នាងជិះ មិនមែនរបស់ជីងចក់ទៀតទេ៕ ដើម្បី កាន់តែច្បាស់ជាងនេះទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖