ទីបំផុត នាយប្រុញ ចូលខ្លួនសុំទោសដល់ Admin របស់ខ្លួនដោះស្រាយគ្នាតាមវិធីនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលក្រោយពេលផ្ទុះរឿង នាយប្រុញ ថតវីដេអូជាច្រើនតែមិនដែលបានប្រាក់ចំណូល នៅទីបំផុតនៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២ នេះរឿង នាយប្រុញ ត្រូវបានដោះស្រាយតាមសន្តិវិធីហើយ នេះបើយោងតាមរយៈផេកហ្វេសប៊ុករបស់ ឧកញ៉ា សម្បត្តិ បានរៀបរាប់បែបនេះថា “ថ្ងៃនេះខ្ញុំបានដោះស្រាយវិវាទរបស់ #ប្អូនប្រុញ និងAdmin គង់កាន បានបញ្ចប់ដោយឈ្នះៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានយល់ដឹងពីបញ្ហាកំហុសឆ្គងយល់ច្រលំលើគ្នា ឥលូវគ្រប់យ៉ាងដោះស្រាយដោយសន្តិវិធី ។
ប្អូនប្រុញក៏បានសុំខមាទោសប្អូនគង់កានដែលធ្លាប់ជាAdmin បណ្តុះបណ្តាលជួយប្អូនដល់មានកេរ្ត៍ឈ្មោះបោះសំឡេងរហូតបានមកជួបខ្ញុំ ។
ហើយលទ្ធផលប្អូនគង់កានក៏បានប្រគល់ម៉ូតូដែលទិញជូនប្រុញកាលធ្វើការជាមួយគ្នាទៅប្រុញដោយផ្ទាល់ដៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយរថយន្តដែលខ្ញុំធ្លាប់បានប្រកាសជូន #ប្អូនប្រុញ ក៏ប្រគល់ជូនប្អូនប្រុញជាម្ចាស់រថយន្តនេះតែម្នាក់ប៉ុណ្ណោះ ដោយមិនមានការចែកចាយនោះទេ ព្រោះតាំងពីដើមមកខ្ញុំបានបញ្ជាក់ហើយគឺប្រគល់ជូនប្អូនប្រុញដោយការអាណិតស្រលាញ់ ។
ដូច្នេះ ដំណើរការនៃការដោះស្រាយ ដែលមានជាវីដេអូ នឹងបង្ហាញជូនជាសាធារណៈ ដើម្បីបងប្អូនអស់ចំងល់”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds