ដំណឹងល្អ!! សម្ដេចប្រកាសព្រឹកនេះ មានអ្នកឆ្លងកូវីដ-១៩ ត្រឹម ២ នាក់ ហើយនៅភ្នំពេញគ្មានអ្នកឆ្លងសោះ នៅថ្ងៃទី ២៥

នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសម្លេងពិសេសស្ដីពីការសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅទូទាំងប្រទេស ចាប់ពីពេលនេះតទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ សម្ដេចបានបញ្ជាក់ពីស្ថានភាពជំងឺកូវីដ-១៩ ឱ្យបានដឹងថា ៖ «ថ្ងៃនេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ត្រឹមតែ ០២ នាក់តែប៉ុណ្ណោះ ដែលជាព្រឹត្តិការណ៍មិនធ្លាប់មាន ហើយជាលើកដំបូងនៅក្នុងប្រវត្តិជាង ០១ ឆ្នាំ នៅក្នុងរាជធានីភ្នំពេញ ពុំមានឆ្លងនោះទេ សម្រាប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ កាលពីម្សិលមិញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានបញ្ជាក់ឱ្យដឹងទៀតថា នេះគឺជារឿងដ៏ត្រេកអរ ជាមួយនឹងការចូលរួមរបស់ប្រជាពលរដ្ឋ និង ការខិតខំប្រឹងប្រែងរបស់ស្ថាប័ន​មានសមត្ថកិច្ច​ ជាពិសេសក្រុមគ្រូពេទ្យ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា ដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្តន៍នូវវិធានការទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds