ស្មានតែសម្ដែង! ទើប​រៀប​ការ​ថ្មីថ្មោង​ Admin ជីង​ចក់​​ ​ហ៊ាន​ធ្វើ​បែប​នេះ, ប្រពន្ធ​ខឹង​ញ័រសាច់​ ទទួលយកមិនបាន សួរត្រង់ៗថា…

គេ​នៅ​ចាំ​បាន​ថា ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម​ លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ​​ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២១ ជាមួយ​នឹង​កូនក្រមុំឈ្មោះ ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

មុនចូលរោងការមួយថ្ងៃ លោក បាន​បង្ហោះ​រូបថត​​ជាច្រើន​​សន្លឹក ហើយ​ដាក់​Caption​យ៉ាង​ចាក់​ដោត​ថា «​លា​ហើយ កញ្ញាៗ​វត្តភ្នំ លា​ហើយ​ភាព នៅ​លីវ លា​ហើយ​ភាព ស៊ី​ង​ក្រល ស្អែក​នេះ​អភិជន​ចក់ ត្រូវ​ចូល​រោងការ​ហើយគ្នា​យើង​ក៏ដូចជា​បងប្អូន​អ្នកគាំទ្រ​មាន​ពាក្យ​អ្វី​ជូនពរ​ដល់ អេ​ដ​មីន​ជីងចក់​ទេ​?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃ​ចូល​រោងការ​នោះ Admin ជីងចក់ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ទៀត ហើយ​ដាក់​Caption​កាន់តែ​ញាក់សាច់​ថា «​នារីៗ កញ្ញា​ៗ វត្តភ្នំ​មើល​ហើយ​ស្រក់​ទឹកភ្នែក​គ្រប់ៗ​គ្នា សូម​ជូនពរ​គូរ ស្វាមី ភរិយា​ថ្មី មាន​សុភមង្គល​ល្អ សេចក្តីសុខ​ចម្រើន​ស្រលាញ់​គ្នា​ដល់​ចាស់​រៀងខ្លួន មាន​តេជៈ​ឈ្នះ​អស់​សត្រូវ​គ្រប់ទិសទី សូម​បានសម្រេច​ជោគជ័យ​ក្នុង​ជីវិត ហេងៗ​គ្រប់ពេលវេលា​។ 11/11/2021 ហ៊ា​ចក់ នឹង សោរ »​។

ក្រោយ​រៀបការ​ហើយ គេ​នៅតែ​សង្កេតឃើញ Admin ជីងចក់ ឧស្សាហ៍​និយាយ​ពី​នារី​ៗ​វត្តភ្នំ​ទៀត តែ​ត្រូវ​បាន​អ្នកគាំទ្រ​គិតថា ពាក្យសម្ដី​នេះ គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ​។ ទោះយ៉ាងណា ថ្មីៗ​នេះ ស្រាប់តែ​ការ​បែក​ធ្លាយ ប្រពន្ធ​ខឹង​ញ័រ​សាច់ រឿង​លោក​ហាក់​កំពុង​មាន​ទំនង​ស្នេហា​ជាមួយ​នារី​ខាងក្រៅ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​សារ​សំឡេង​បែក​ធ្លាយ​នោះ គេ​ឃើញ​​ ប្រពន្ធ​ទទួល​យក​អត់​បាន​ឡើយ​ចំពោះទង្វើនេះ។ ចំណែក​Admin ជីងចក់ បានធ្វើការ​សុំទោស​ទៅកាន់​ភរិយា​ផងដែរ ដោយសារតែ​ខ្លួន​ពេល​ហ្នឹង​ខ្លួន​ឆ្កួត​មួយ​ពេល ហើយ​ប្រពន្ធ​ខឹង​ញ័រ​មាត់​ឆ្លើយ​ទៅវិញ​ថា អារម្មណ៍​ឆ្កួត​នេះ​មាន​ប៉ុន្មាន​លាន​ដង​ក្នុង​ជីវិត​បង​។​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds