«WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងបង្អស់នៅកម្ពុជាចាប់ផ្តើមជាផ្លូវការ

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងបង្អស់នៅកម្ពុជា International Professional Combat Council (IPCC) និងការឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការនៅថ្ងៃសៅរ៍ ទី២ ខែមេសា ក្នុងកម្មវិធីសន្និសីទកាសែតដែលត្រូវបានធ្វើឡើងនៅឯស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី។

ថ្លែងក្នុងសន្និសីទកាសែតខាងលើ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអោយដឹងថា «កម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ជាកម្មវិធីថ្មីមួយ និងធំបំផុតប្រចាំឆ្នាំ២០២២។ កម្មវិធីនេះ នឹងជួយពង្រឹងសមត្ថភាព និងហ្វឹកហាត់ ដល់កីឡាករប្រដាល់គុនខ្មែរ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងលើកមុខមាត់វិស័យគុនខ្មែរផងដែរ»។

នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកស្រី គង់ កុសល បានអោយដឹងថា«កម្មវិធីនេះនឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការជួយផ្សព្វផ្សាយក្បាច់គុណបុរាណខ្មែរទៅកាន់ពិភពលោក ហើយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលត្រូវបានផលិតផលឡើងដោយកូនខ្មែរ ១០០ ភាគរយ ពិតជាមានកិត្តិយស និងមោទកភាពជាខ្លាំងដែលបានសហការនាំយកកម្មវិធីនេះឡើង»។

លោក គឹម ស្រ៊ុនកុសល តំណាងស្ថាប័ន IPCC ពិភពលោកប្រចាំប្រទេសកម្ពុជា និងជាទីប្រឹកក្សាក្រុមហ៊ុនថោនគ្រុប បានថ្លែងថា៖«គុនខ្មែរត្រូវបានស្វាគមន៍ចូលជាសមាជិកគ្រួសារស្ថាប័នប្រដាល់អន្តរជាតិ IPCC។ កិច្ចខិតខំប្រឹងប្រែងនៃពិភពប្រដាល់គុនខ្មែរបានធ្វើឲ្យពិភពលោករំជើបរំជួលទទួលស្គាល់ពីភាពរស់រវើកនៃក្បាច់គុនខ្មែរយ៉ាងសម្បូរបែប ដែលវាគឺជាមោទកភា​ព​ជាតិខ្មែរជាខ្លាំង។ ជោគជ័យនេះ បានកើតចេញពីស្មារតីខ្មែរដែលរួបរួមសាមគ្គីគ្នា»។

«WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ត្រូវបានរៀបចំដោយស្ថានីយទូរទស្សន៍​​ថោ​ន ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងក្រោម​ការ​​សហការ​ជាមួយ​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ។ វាជាការរៀបចំកម្មវិធីប្រដាល់នៅ១១ខេត្ត-ក្រុងដើម្បីផ្តល់ឱកាសដល់កីឡាករគុនខ្មែរធ្វើការបញ្ចេញសមត្ថភាព និងប្រកួតដណ្តើមយកខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់សរុប ១២០ លានរៀល។

សម្រាប់ជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ចំនួន $ ១២ ០០០ នឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក IPCC ​ ជើងឯករងលេខ ២ ទទួលបានទឹកប្រាក់$ ៦ពាន់ លេខ ៣ និងលេខ ៤ ទទួលបានទឹកប្រាក់$ ១០០០ រីឯកីឡាករ១០រូបផ្សេងទៀតនឹងទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន $១០០០ ក្នុងមួយនាក់។

ក្នុងកម្មវិធីសន្និសីទសារព័ត៌មាននេះដែរក៏មានការចាប់ឆ្នោតបែងចែកក្រុម A និង B សម្រាប់កីឡាករចំនួន១២រូបដែលបានឈ្នះការប្រកួតជម្រុះនៅថ្ងៃទី១២ខែមីនាកន្លងមក។ ជើងខ្លាំងទាំងនេះ នឹងត្រូវចូលរួមកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើមក្នុងខែមេសាខាងនេះ។

កម្មវិធីនឹងចាប់ផ្តើមដំបូងនៅខេត្តកំពង់ស្ពឺ ហើយបន្តទៅខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ កំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅនៃខេត្តកណ្តាល មុនបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងរាជធានីភ្នំពេញ។

ដើម្បីទទួលបានព័ត៌មានថ្មីៗលោកអ្នកអាចតាមដានទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ

https://www.facebook.com/WurkzCambodia ឬទំព័រហ្វ៊េសប៊ុកស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី https://www.facebook.com/towntvcambodia

Photo ៖ ជា សុភារិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds