អភិបាលខេត្តព្រះសីហនុ ក្រើនរម្លឹកដល់មន្ត្រី ត្រូវបំរើសេវាសាធារណៈជូនពលរដ្ឋ ឱ្យបានលឿន និងមានតម្លាភាព

ព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ ក្រើនរម្លឹកដល់មន្ត្រីរបស់ខ្លួន ត្រូវខិតខំយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានលឿន និងមានតម្លាភាព។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់យើងបានធ្វើការដោះស្រាយនូវសេវាកកស្ទះបានជាច្រើនករណី។ យើងត្រូវរួមគ្នាដោះស្រាយជម្រុញការបំរើសេវាសាធារណៈ និងបំរើសេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយឱ្យកាន់តែប្រសើរបន្ថែមទៀត នឹងដើម្បីជម្រុញសេវាកកស្ទះមួយចំនួននៅអង្គភាពច្រកចេញចូលតែមួយខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា កិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើការពិនិត្យឯកសារដែលនៅកកស្ទះ តើក្រុង ស្រុកនីមួយៗនៅមានសេវាប៉ុន្មានដែលនៅសេសសល់កកស្ទះ ដូច្នេះយើងត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយទៅតាមតួនាទីភារកិច្ចឱ្យបានល្អលឿនជាគោលដៅដែលយើងចង់បាន។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ការិយាល័យច្រកចេញចូលតែមួយក្រុងស្រុក ត្រូវបង្កើតក្រុមការងារចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មតាមដែនសមត្តកិច្ចរបស់ខ្លួនឱ្យមកសុំសេវានៅតាមការិយាល័យច្រកចេញចូលតែមួយ ដើម្បីយើងមានទិន្នន័យក្នុងការគ្រប់គ្រងឱ្យមានសណ្តាប់ធ្នាប់ និងមានគុណភាព៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds