មនុស្ស៦នាក់រងរបួស និងផ្ទះ១៣៨ខ្នង ខូចខាតដោយសារ ភ្លៀងលាយឡំខ្យល់កន្ត្រាក់នៅស្រុកចំនួន៣ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ យ់ាងហោចណាស់លំនៅឋានប្រជាពលរដ្ឋចំនួន១៣៨ខ្នង នៅស្រុកចំនួន០៣ នៃខេត្តបន្ទាយមានជ័យ រងនូវការខូចខាត និងមនុស្សចំនួន០៦នាក់បានរងរបួសដោយបាតុភូតធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២២ ។

សមត្ថកិច្ចខេត្តបន្ទាយមានេជ័យបានអោយដឹងថា នគរបាលបានឲ្យដឹងថា ស្រុកចំនួន០៣ដែលរងផលបះពាល់រួមមាន ស្រុកភ្នំស្រុក ថ្មពួកនិងស្រុកស្វាយចេក។ ស្រុកភ្នំស្រុក បានរងការខូចខាតដោយខ្យល់កន្ត្រាក់ចំនួន១០៥ខ្នង ក្នុងនោះខូចធ្ងន់ចំនួន៣៩ខ្នង និងសាលារៀន០១ខ្នង បង្កឲ្យមនុស្សចំនួន០៦នាក់(ស្រី)រងបួសស្រាល ។ ចំណែកស្រុកថ្មពួក ខូចខាតលំនៅឋានប្រជាពលរដ្ឋចំនួន២៥ខ្នង ខូចខាតធ្ងន់ធ្ងរចំនួន០៣ខ្នង ។ រីឯនៅស្រុកស្វាយចេក លំនៅឋានពលរដ្ឋចំនួន០៨ខ្នង ខូចខាតស្រាលនៅភូមិតាដួល ឃុំផ្គាំ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២២ កងកម្លាំងនគរបាល នៃស្រុកទាំង០៣ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះជួយរុះរើរៀបចំ និងជួសជុលលំនៅឋានប្រជាពលរដ្ឋឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds