នេះគឺជាសារចុងក្រោយ មុនពេលនាងសម្រេចចិត្តលោ.ត ពីលើអាគារជាន់ទី៦ អានហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់
ព័ត៌មានបឋម៖ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នេះ ឃ្លីបវីដេអូមួយត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលនារីដ៏ស្រស់ស្អាតម្នាក់បានលោ.តពីលេីអគារមួយកន្លែងបណ្តាលឲ្យរងរ.បួសធ្ងន់ និងបានបាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេតុការណ៍នេះកេីតឡេីងនៅផ្លូវ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ចំពោះនារីដែលបានស្លា.ប់ក្នុងករណីខាងលើត្រូវបានគេស្គាល់ថា ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Jan Ny ហេីយមុននឹងពេលលោ.តសម្លា.ប់ខ្លួនពីលេីខុនដូ រូបនាងបានបង្ហោះសារមួយឃ្លានៅលេីបណ្ដាញសង្គមហ្វេសប៊ុក ដោយមានខ្លឹមសារថា៖«បេីស្រលាញ់រាប់អានខ្ញុំ សូមជួយមេីលម៉ាក់ខ្ញុំជំនួសខ្ញុំផង»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មហាជនជាច្រើនបានសម្តែងនូវក្តីក្រៀមក្រំ និងសោកស្ដាយជាខ្លាំង ដែលមិនគួរណារូបនាងមកធ្វេីរឿងបែបនេះសោះ។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។