សម្ដេចតេជោ ៖ សម្ដេចប្រហែលជានឹងជ្រើសរើសយកពេទ្យអង្គឌួងដើម្បីពិនិត្យជាទៀងទាត់នូវភ្នែក និងត្រចៀក
ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារជំងឺត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យអង្គឌួងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ប្រកាសថា សម្ដេចប្រហែលជានឹងជ្រើសរើសយកពេទ្យអង្គឌួងដើម្បីពិនិត្យជាទៀងទាត់នូវភ្នែក និងត្រចៀករបស់សម្ដេចដែលមានបញ្ហាក្នុងពេលប្រទេសមានសង្គ្រាម។
សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីប្រវត្តិនៃគ្រោះថ្នាក់ភ្នែករបស់សម្ដេច និងបញ្ហាត្រចៀករបស់សម្ដេចដែលកើតឡើងដោយសារស្នូរកាំភ្លើងក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាដែលគិតរបស់មកដល់ពេលនេះជាង៤០ឆ្នាំមកហើយ។ សម្ដេចបានថ្លែងថា ទៅថ្ងៃខាងមុខសម្ដេចអាចនឹងមកពេទ្យអង្គឌួងដោយផ្ទាល់ដើម្បីពិនិត្យជាទៀតទាត់។
អគារជំងឹត្រចៀក ច្រមុះ បំពង់ក ដែលជាជំនួយរបស់ប្រទេសកូរ៉េ មកកម្ពុជា ត្រូវបានសាងសង់នៅខែមីនា ឆ្នាំ២០២០ និងបានបញ្ជប់ការសាងសង់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ កូរ៉េមិនត្រឹមតែជួយក្នុងការសាងសង់ប៉ុណ្ណោះទេ ថែមទាំងជួយផ្នែកបច្ចេកទេស និងវិជ្ជាសាស្ត្រដល់មន្ទីរពេទ្យនេះផងដែរ៕