ស​ម្ដេចតេជោ ប្រកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រ​ពៃណីជាតិខ្មែរ ធ្វើឡើងវិញ បន្ទាប់ពីខកខានរយៈពេលពីរឆ្នាំ

ភ្នំពេញ៖ បន្ទាប់ពីខកខានរយៈពេលពីរឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ស​ម្ដេចតេជោ ប្រកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រ​ពៃណីជាតិខ្មែរ ធ្វើឡើងវិញ ខណៈប្រជាពលរដ្ឋភាគច្រើន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយការទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ក៏មានការថមថយផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ដំណើរការ អគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអោយដឹងថា ប្រជាពលរដ្ឋ អាចដើរលេងកម្សាន្ដបាន នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាឆ្នាំនេះ នៅតាមបណ្ដារាជធានី-ខេត្តនានា បន្ទាប់ពីជំងឺកូវីដ-១៩ មានការថយចុះ ជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds