អុីយ៉ា!! ភ្ជាប់ពាក្យបាន ១ ថ្ងៃ លោក ឌួង ឆាយ ស្រាប់តែពោលបែបនេះទៅអនាគតភរិយា និង ឪពុកម្តាយក្មេក

កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ​ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឃើញលោក ឌួង ឆាយ និង នារីរូបស្អាតម្នាក់ឈ្មោះ ហ៊ ម៉ីលី ក្នុងពិធីប្រារព្ធពិធីពិសារស្លាដក់ និង កន្សែង ភ្ជាប់ពាក្យ ដែលបានធ្វើឡើងឱឡារឹក រៀបចំឡើងយ៉ាងប្រណីត ដោយមានផ្កាភ្ញីតែងលម្អ មានចាស់ទុំទាំងសងខាងដឹងឮ ព្រមទាំងមានភ្ញៀវកិត្តិយសមួយចំនួន ចូលរួមជាសក្ខីភាពផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយទើបចប់សព្វគ្រប់នូវ ពិធីពិសាស្លាដក់ និង កន្សែង នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ លោក ឌួង ឆាយ បានបញ្ជាក់ពីអារម្មណ៍របស់លោក នៅលើបណ្ដាញសង្គមឱ្យបានដឹងថា ៖ «កូនប្រុស ស្រឡាញ់ច្បាស់លាស់ គឺហ៊ានចូលចែចូវតាមចាស់ទុំ គោរពតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ប្រារព្ធពិធីពិសាស្លាដក់ និង កន្សែង។ សូមគោរពអរគុណដល់អ្នកម្តាយ ដែលបានណែនាំនារីខ្មែរដ៏ល្អម្នាក់ មានពូជពង្សវង្សត្រកូលល្អដល់កូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអរគុណអនាគតលោកឪពុកក្មេក និង អ្នកម្តាយក្មេក ដែលបានផ្តល់ឱកាសអនុញ្ញាតព្រមព្រៀងឱ្យកូនទាំងពីរស្រឡាញ់គ្នា និង បានប្រារព្ធធ្វើពិធីនេះឡើង។ សូមអរគុណដល់អនាគតឧត្តមភរិយា ដែលអូនព្រមស្រឡាញ់ ជ្រើសរើសទទួលយកបងធ្វើជាគូជីវិត ជាពិសេសគឺក្នុងថ្ងៃដែលជីវិតបងឋិតនៅក្នុងភាពងងឹតបាត់បង់អ្វីៗគ្រប់យ៉ាង ជួបទុក្ខលំបាកវេទនាជាទីបំផុត អូនបានចូលមកជួយបំពេញអត្ថន័យជីវិតបង អូនតែងតែឈរកៀកនៅក្បែរជួយផ្តល់កម្លាំងចិត្ត និង មិនដែលហាស្តីបន្ទោសដាក់បងសូម្បីតែមួយម៉ាត់ ចំពោះនូវរាល់កំហុសឆ្គងដែលបងតែងមានរហូតមក អូនព្រមទទួលយកភាពខ្វះខាតដោយការជួយបំពេញបន្ថែម អូនព្រមទទួលយកនូវរាល់អតីតកាលមិនល្អរបស់បង។ លើសពីនេះគឺអូនអាណិតស្រឡាញ់ដល់កូនៗទាំង ៣ របស់បងខ្លាំងណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ លោកបានបន្តទៀតថា ៖ «បងសូមសន្យាថា នឹងតបស្នងការស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់អូនមួយនេះ និង ជួយមើលថែរក្សា ផ្តល់ភាពកក់ក្តៅជូនអូន ដូចដែលលោកឪពុកអ្នកម្តាយអូនធ្លាប់បានថ្នាក់ថ្នមមើលថែឱ្យបានល្អជាទីបំផុត ផ្តល់កម្លាំងចិត្តជូនអូន និងកសាងសុភមង្គលជាមួយគ្នា។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នា ចំពោះការអាណិតស្រឡាញ់រាប់អាន និង អបអរសាទរជូនពរ។ សូមទោសពូមីងបងប្អូនមិត្តភក្តិជិតឆ្ងាយដែលខ្ញុំបាទមិនបានអញ្ជើញ ដោយសារតែធ្វើលក្ខណៈគ្រួសារតែ ១០ តុ ហើយនៅឆ្ងាយ ខ្លាចរំខានលំបាក រង់ចាំពេលវេលាចូលរោងការតែម្តងណាបាទ។ រកបាននារីល្អបរិសុទ្ធ ចរិយាមាយាទជានារីខ្មែរ ដូចរកបានកំណប់យ៉ាងច្រើនមហាសាល»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds