លោកផន ផល្លា ៖ សេដ្ឋកិច្ចពិភពលោកឡើងថ្លៃឥតឈប់ឈរ តែផលិត​ផលខ្មែរតំលៃលក់ចេញស្ទើតែហៅលែងលឺ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់គណបក្សយុវជនកម្ពុជា អះអាងថា បើទោះបីសេដ្ឋកិច្ចពិភពលោកមានការប្រឈមទៅនឹងតំលៃប្រេងឥន្ធនៈដែលឡើងថ្លៃឥតឈប់ឈរ ប៉ុន្តែផលិត​ផលកសិកម្មខ្មែរតំលៃលក់ចេញស្ទើតែហៅលែងលឺទៅហើយ។

សរសេរនៅលើហ្វេសបុករបស់លោកនារសៀលថ្ងៃទី២៥ ខែមិនា នេះ អនុប្រធានគណបក្សយុវជនកម្ពុជា លោកផន ផល្លា បានអោយដឹងថា ខ្ញុំទទួលស្គាល់ថា សេដ្ឋកិច្ចពិភពលោកមានការប្រឈមទៅនឹងតំលៃប្រេងឥន្ធនៈដែលឡើងថ្លៃឥតឈប់ឈរនេះចំពោះតែប្រេងសាំងមួយមុខ ចំណែកឯទំនិញរាប់ពាន់មុខដទៃទៀត ក៏ឡើងថ្លៃស្រើតៗមិនចាញ់គ្នាប៉ុន្មានដែរ។

លោកបន្ថែមថា លើកលែងតែស្រូវអង្ករ ពោត សណ្ដែក ល្ងរ ដំឡូង ស្វាយចន្ទីព្រម​ទាំង​ដំណាំស្លរស្លុក របស់ខ្មែរទេ ដែលតំលៃលក់ចេញស្ទើតែហៅលែងលឺទៅហើយ ដែលធ្វើឲ្យកសិករខ្លះវ័នករដោយសារតែទិន្នផលដែលលក់បានក្នុងតំលៃមិនរួចដើម។

អនុប្រធានរូបនេះបន្ថែមថា នេះខ្ញុំសូមនិយាយត្រួសៗ ហើយក៏ចង់បង្ហួសបន្តិចដែរ ដែលទាក់ទងទៅនឹងប្រាក់ខែគោលរបស់បុគ្គលិកការងារក្នុងស្ថាប័នផ្សេងៗ ពិសេសគឺបងប្អូនដែលកំពុងតែធ្វើការនៅក្នុងរោងចក្រតែម្តង គឺថាចំណូល ហើយនិងចំណាយរបស់ពួកគាត់ គឺវាមិនដែលសមតុល្យគ្នាទាល់តែសោះ។

លោកថា ជាការពិត ថាតើឲ្យពួកគាត់សល់ពីការចំណាយយ៉ាងដូចម្តេចកើត បើសាំង១លីត្រ ជិត ៦ពាន់រៀលហើយនោះ ងាកមកឯចំណូលពីការងារវិញ ខ្ជិលនិយាយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds