សម្តេចតេជោ ៖ តម្លៃប្រេងឥន្ធនៈ យើងលែង​គ្រប់គ្រងបានទៀតហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា តម្លៃប្រេងឥន្ធនៈ យើងលែង​គ្រប់គ្រងបានទៀតហើយ ហើយក៏មិនដឹងថា នៅពេលពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ ប្រេងសាំងនឹងឡើងដល់តម្លៃប៉ុន្មាននោះដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ តភ្ជាប់​រវាងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ កាលពីថ្ងៃទី២៥ ខែមីនានេះថា តម្លៃប្រេងសាំងនៅកម្ពុជា អាចនឹងបន្តឡើងថ្លៃ ដែលកម្ពុជា មិនអាចគ្រប់គ្រងបានឡើយចំពោះការឡើងថ្លៃប្រេងឥន្ទនៈនេះ។ បញ្ហាប្រេងសាំងនេះ ​ក៏ពាក់ព័ន្ធនឹងការសប្បាយរីករាយរបស់​ប្រជា​ពលរដ្ឋផងដែរ។

តម្លៃប្រេងឥន្ទនៈនៅកម្ពុជា បានហក់ឡើងថ្លៃ ជាបន្តបន្ទាប់ ​ដោយសារតម្លៃប្រេងនៅទីផ្សារអន្តរជាតិ កើនឡើង ​ដែលកើតចេញពីវិបត្តិសង្រ្គាម រុស្ស៉ី-អ៊ុយក្រែន។

យោងតាមតម្លៃប្រេងសាំងលក់រាយ ​នៅទីផ្សារក្នុងស្រុកបច្ចុប្បន្ន គឺប្រេងសាំងធម្មតា​ មានតម្លៃ ៥ ៣០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាហ្សូត ថ្លៃ ៥ ៣០០ រៀល ក្នុងមួយលីត្រ។

ជំរុញការឡើងថ្លៃប្រេងនេះ អន្តរក្រសួង ​បានសម្រេចធ្វើការគណនាតម្លៃប្រេងលក់រាយ នៅរៀងរាល់​១០ថ្លៃម្តង ដើម្បីកំណត់តម្លៃប្រេងឥន្ទនៈ ទៅតាមការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds