ឃាត់បានហើយ នគរបាលម្នាក់ដែលជាឳពុកចុង បានវាយកូនស្រីតូចរងរបួសជាច្រើនកន្លែង
សៀមរាប ៖ ជនសង្ស័យដែលជាឳពុកចុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោយធ្វើសកម្មភាពវាយកូនស្រី បណ្ដាលឱ្យរងរបួសជាច្រើនកន្លែង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យមានឈ្មោះ លក្ខិណា វីរៈរិទ្ធ មានមុខរបរជា មន្រ្តីនគរបាល នឌស្នងការដ្ឋានខេត្តសៀមរាប ឯម្ដាយក្មេងរងគ្រោះត្រូវជាប្រពន្ធមានឈ្មោះ តាន់ សុខហ្គេច ។ ក្មេងស្រីរងគ្រោះ បានរងរបួសពេញដងខ្លួននិងផ្ទៃមុខ ត្រូវបានក្រុមគ្រូពេទ្យសងគ្រោះព្យាបាលបានថូរស្បើយឡើងវិញហើយ ។
ក្រោយមានករណីនេះ ក្រុមការងារ មជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាននេះ នៅវេលាម៉ោង ០៧និង៣៩នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ និងក្រោយពីមានការបញ្ជា ពីលោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា បានចេញដីការ បញ្ជាអោយចូលខ្លួនផងដែរ ៕