គ.ស.ម.ក រៀបចំកិច្ចពិគ្រោះយោបល់លើរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃ UPR

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ( គ.ស.ម.ក ) សហការជាមួយអង្គការសហប្រជាជាតិប្រចាំព្រះរាជា​ណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានរៀបចំកិច្ចពិគ្រោះយោបល់លើរបាយការណ៍ពាក់កណ្តាលអាណត្តិនៃការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ដែលរៀបចំដោយរាជរដ្ឋាភិបាលបន្ទាប់ពីការត្រួតពិនិត្យជុំទី៣របស់កម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ និងតាមរយៈប្រព័ន្ធវីដេអូ។

លោក កត្តា អន សមាជិក គ.ស.ម.ក. និង ជាប្រធាន ក្រុម ការងារ សរសេររបាយការណ៍ UPR ថ្លែងថា UPR  ជាយន្តការប្លែកមួយ ដែលពិនិត្យមើលលើកាតព្វកិច្ចសិទ្ធិមនុស្ស របស់រដ្ឋសមាជិកអង្គការសហប្រជាជាតិនីមួយៗ  តាមពេលវេលាកំណត់ជាក់ស្ដែងនឹងមានលទ្ធផលជាក់លាក់ នឹងមានលទ្ធផលជាអនុសាសន៍ដែលរដ្ឋសមាជិកនានាផ្ដល់ទៅរដ្ឋដែលត្រូវបានពិនិត្យ។

លោកថា UPR ​គឺ​ជា​ដំណើរ​ការ​តែ​មួយ​គត់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ពិ​និត្យ​រ​បាយ​កា​រណ៍​នៃ​កំណត់​ត្រា​សិទ្ធិ​ម​នុស្ស​របស់​រដ្ឋ​ជា​ស​មាជិក​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​ទាំង​អស់។ UPR ​គឺ​ជា​ដំណើរ​ការ​មួយ​ដែល​ប្រឹង​ប្រែង​ព្យា​យាម​សម្រេច​ដោយ​រដ្ឋ ​ដោយ​មាន​ការ​ជួយជ្រោមជ្រែង​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស ​ដែលផ្តល់​នូវ​ឱ​កាស​សម្រាប់​រដ្ឋ​នី​មួយៗ​ដើម្បីប្រ​កាស​ពីស​កម្ម​ភាព​អ្វី​ខ្លះ​ដែល​រដ្ឋ​ទាំង​នោះ​បាន​ធ្វើ ​ដើម្បី​កែ​លម្អស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​ក្នុង​ប្រ​ទេស​របស់​ខ្លួន ​និង​ដើម្បីបំ​ពេញ​កាតព្វ​កិច្ច​សិទ្ធិ​ម​នុស្ស​របស់​គេ​ផង​ដែរ។ ​ក្នុង​នាម​ជា​ផ្នែក​សំ​ខាន់​មួយ​របស់​ក្រុម​ប្រឹក្សា​នេះ UPR ​ត្រូវ​បា​ន​រចនា​ឡើង​ដើម្បី​ធានា​កា​រ​ប្រព្រឹត្ត​ដោ​យ​ស្មើ​គ្នា​សម្រាប់​ប្រ​ទេស​នី​មួយៗ​នៅ​ពេល​ដែលស្ថាន​ភាពសិទិ្ធ​ម​នុស្ស​របស់​ប្រ​ទេស​ទាំង​នោះ​ត្រូវ​បាន​វាយ​តម្លៃ។

លោកបន្ថែមថា យន្តការនេះមានគោលបំណងបង្កើន និងគាំទ្រឲ្យបានឆាប់រហ័សលើការងារលើកកម្ពស់និងការពារសិទ្ធិមនុស្សនៅមូលដ្ឋាន​។ នៅខែកក្កដាឆ្នាំ ២០១៩ រដ្ឋាភិបាលកម្ពុជាបានទទួលយកជាផ្លូវការនូវអនុសាសន៍ចំនួន១៧៣ ក្នុងចំណោមអនុសាសន៍ចំនួន១៩៨ ដែលកម្ពុជាទទួលបានពីប្រទេសចំនួន៧១ ក្នុងការត្រួតពិនិត្យលើកទី 3 និងកត់សម្គាល់អនុសាសន៍ដែលនៅសល់ចំនួន២៥។

ប្រធានក្រុមការងារ សរសេររបាយការណ៍ UPR បន្ថែមថា ពេលជាង២ ឆ្នាំមកនេះ ដែររាជរដ្ឋាភិបាលទទួលយកអនុសាសន៍ចំនួន ១៧៣ នៃUPR និងជាចំណុចពាក់កណ្ដាលនៃ UPR ។ នៅដំណាក់កាលពាក់កណ្ដាលនៃវដ្តនេះ រដ្ឋសមាជិកត្រូវបានលើកទឹកចិត្តឲ្យផ្ញើរបាយការណ៍ ជាលក្ខណៈស្ម័គ្រចិត្តទៅឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីរាយការណ៍ពីដំណើរការនៃការអនុវត្តអនុសាសន៍នានា។ រដ្ឋាភិបាលកម្ពុជា បានសរសេររបាយការណ៍ ដើម្បីវាយតម្លៃដំណើរការអនុវត្តអនុសាសន៍ដែលទទួលបានពីការត្រួតពិនិត្យ UPRលើកទី ៣។

សូមបញ្ជាក់ថា កិច្ចពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ចំនួន ១៨ក្រសួង/ស្ថាប័ន ឯកអគ្គរដ្ឋទូត អគ្គរាជទូតនានា ដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៊ីវិលជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds