សម្ដេចតេជោ ប្រកាសដាំព្រៃឈើឡើងវិញ​ នៅដីព្រៃលិចទឹក ដែលពលរដ្ឋប្រគល់ជូនរាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាត បូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០២១ និងទិសដៅអនុវត្តឆ្នាំ ២០២២ នៅរសៀលថ្ងៃទី ២៣ ខែមីនាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាំព្រៃឈើឡើងវិញ​ នៅដីព្រៃលិចទឹកនៅខេត្តជុំវិញតំបន់បឹងទន្លេសាប ដែលត្រូវបានប្រជាពលរដ្ឋ និងបុគ្គលពាក់ព័ន្ធ ប្រគល់ជូនរាជរដ្ឋាភិបាលវិញ។

ប្រមុខរដ្ឋាភិបាលនៃកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តជុំវិញតំបន់បឹងទន្លេសាប ដែ​ល​បានខិតខំដោះស្រាយ បញ្ហាការកាប់ទន្ទ្រានដីព្រៃលិចទឹក និងបានយកមកវិញនូវដីជាច្រើនម៉ឺនហិកតា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងដែរថា ក្នុងការប្រតិបត្តិការនេះគឺប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បានប្រគល់ជូនរាជរដ្ឋាភិបាលវិញប្រមាណ ៦ម៉ឺនហិកតា ហើយផ្ទៃដីនោះ នឹងត្រូវដាំឈើឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds