សម្ដេចតេជោ ៖ អ្នកណានៅតែរឹងទទឹងព្រហើនបំផ្លាញត្រី នៅក្នុងបឹងទន្លេសាប គឺត្រូវយកមកញាត់គុក

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ឲ្យត្រៀមឧទ្ធម្ភាគចក្រ ចុះបង្ក្រាបបទល្មើសបំផ្លាញត្រីនៅបឹងទន្លេសាប ហើយបើអ្នកណានៅតែរឹងទទឹងព្រហើន គឺយកមកញាត់គុកទាំងអស់ទៅ។

ជាមួយគ្នានេះដែរ សម្តេច បានរិះគន់អភិបាលខេត្តនៅជុំវិញបឹងទន្លេសាប​ដែលបណ្តោយប្រជាពលរដ្ឋកាប់ព្រៃលិចទន្ទ្រានដីលិចទឹកនៅក្នុងបឹងទន្លេសាប នឹងបណ្តោយអោយឈ្មួញបំផ្លាញត្រី នៅក្នុងបឹងទន្លេសាប។

សម្តេចតេជោ ហ៊ុន សែន បានអោយដឹងថា តើចៅហ្វាយខេត្តនៅជុំវិញបឹងទន្លេសាបធ្វើអ្វី បានជាបណ្តោយប្រជាពលរដ្ឋកាប់ព្រៃលិចទន្ទ្រានដីលិចទឹកនៅក្នុងបឹងទន្លេសាប? សម្តេចតេជោ បានអះអាងថា ចៅហ្វាយខេត្តនៅជុំវិញបឹងទន្លេសាបត្រូវមានការទទួលខុសត្រូវចំពោះបញ្ហានេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds