លោក ហ្សេលេនស្គី ទទូចជាថ្មីចង់ជួបចរចាជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាវាមិនអាចទៅរួចឡើយដើម្បីចរចាបញ្ចប់សង្គ្រាម ដោយមិនមានជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានលើកឡើងជាថ្មីថាជំនួបណាមួយអាចនឹងមាន កិច្ចពិភាក្សាពីអនាគតនៃតំបន់ផ្ដាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ប៉ុន្តែវាត្រូវការពេលវេលាក្នុងការដោះស្រាយបញ្ហា។ មិនតែប៉ុណ្ណោះ លោក ហ្សេលេនស្គី ក៏បានទទួលស្គាល់ផងដែរថាអ៊ុយក្រែនបច្ចុប្បន្នអាចចូលជាសមាជិក NATO បាននោះទេ។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានស្វះស្វែងការរៀបចំជំនួបជាមួយលោក ពូទីន អស់រយៈពេលជិត ១ឆ្នាំមក ប៉ុន្តែលោក ពូទីន ត្រូវបានគេ រាយការណ៍បានបដិសេធជាច្រើនលើក រហូតដល់ផ្ទុះសង្រ្គាមកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ៕