មើលស្បែកជើងគេផង, ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើស្បែកជើង កូនកំលោះ ក្នុងថ្ងៃការ នីឡា ដល់ថ្នាក់ ម្នាក់ៗ ទប់ចិត្តលែងជាប់ ក៏ដាក់ ម្នាក់មួយម៉ាត់ៗ បែបនេះថា…
តារាកំប្លែង កញ្ញា វ៉ាន់ នីឡា ដែលជាកូនស្រីបណ្ដូលចិត្តរបស់លោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ អ្នកដឹកនាំកម្មវិធីកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ បានចូលរោងការហើយនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២នេះ ជាមួយនឹងគូរដណ្តឹងរូបសង្ហាម្នាក់ ក្រោយពេលស្គាល់គ្នា និងយល់ចិត្តគ្នាអស់រៈពេលជាច្រើនឆ្នាំមកហើយ។
តាមពិតទៅពិធីមង្គលការនេះគ្រោងថារៀបចំឡើងតាំងតែពីបីឆ្នាំមុន មកម្ល៉េះ តែត្រូវពន្យាពេលដោយសារតែ កាលនោះការរៀបចំពិធីផ្សេងៗត្រូវបានរិតបន្តឹង តែទោះជាយ៉ាងណា កម្មវិធីរៀបការរបស់ នីឡា នាព្រឹកនេះបានប្រប្រឹត្តទៅយ៉ាងរលូន និងមានអ្នកចូលរួមពីតារាល្បីៗនិងអ្នកមានមុខ មាត់ ក្នុងសង្គមផងដែរ។
នៅក្នុងកម្មវិធីព្រឹកនេះគេឃើញមានវត្តមាន ញាតិមិត្តជិតស្និទ្ធ បងប្អូន ជាច្រើនរូបបានចូលរួម ហើយលោកជំទាវ ហ៊ុន ស៊ីណាត ក៍បានផ្តល់កិត្តិយស ចូលរួមពិធីមង្គលការនេះផងដែរ ជាពិសេសជាងគេនោះគឺ មានវត្តមាន នាយពាក់មី និងភរិយារបស់គាត់ទៀតផង។
ក្នុងនោះផងដែរទិដ្ឋភាពពីពិធីរៀបមង្គលការ ហើយនិងរូបថតមិនតិចសន្លឹកទេ ដែលត្រូវបានមហាជនចែករំលែកចូលក្នុងបណ្តាញសង្គម ហើយក្នុងនោះផងដែរ មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ទៅលើស្បែកជើង កូនកំលោះ ដល់ថ្នាក់ ម្នាក់ៗ ទប់ចិត្តមិនជា ប់ ក៏បាននាំគ្នា comment បែបនេះថា ៖ ស្បែកជើងកូនកំលោះ ឡូយណាស់, មើលស្បែកជើងកូនកំលោះ អេម, ឡូយដល់ហើយ, ចង់បានស្បែកជើងដូចកូនកំលោះដែរ, នៅឯណាមានលក់បង?, ស្អាតណាស់ នីឡា, សមគ្នាណាស់..។
នៅមានការលើកឡើងជាច្រើនទៀត តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលទិដ្ឋភាពទូទៅ នៃមង្គលការ អ្នកទំាងពីរទំាងអស់គ្នា