អ្នកណាមិនស្លុ-តចិត្ត?? ទើបបាត់បង់បងប្រុសបង្កើត ពេលនេះ សុខ រ៉ាស៊ី ត្រូវឃ្លាតមនុស្សជាទីស្រឡាញ់ម្នាក់ទៀត

មហាជនបានជ្រាបហើយកាលពីចុងខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ តារាពហុជំនាញ លោក អៀង ចេនឡា ​ដែលត្រូវជា​បងប្រុសបង្កើត​របស់ ​ពិធីករ សុខ រ៉ាស៊ី ​បាន​ទទួល​មរណ​ភាព ​ដែលពិតជា​បានធ្វើឱ្យមហាជន ​និង ​​មិត្តសិល្បករជាច្រើន​មានការភ្ញាក់ផ្អើល​ខ្លាំងបំផុត ​ខណៈតារាប្រុសរូបនេះ​ធ្លាក់ខ្លួនឈឺធ្ងន់​មិនបានប៉ុន្មាន ​ស្រាប់តែ​លោក​ត្រូវលា​ក្រុមគ្រួសារ អ្នកគាំទ្រ និង មិត្តក្នុង-ក្រៅ សិល្បៈ គ្មានថ្ងៃត្រឡប់ដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោក សុខ រ៉ាស៊ី បានជួបទុក្ខដ៏សែនក្រៀមក្រំនេះមិនទាន់ធូរស្រាលប៉ុន្មានផង ស្រាប់តែមកដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ នេះ ក៏ទទួលបានដំណឹង​ដ៏​ក្រៀម​ក្រំមួយ​ទៀតកើតឡើងចំពោះលោក គឺលោក​បានបាត់បង់​មនុស្សជាទីស្រឡាញ់​ម្នាក់ទៀត ​ដែលត្រូវជាបងប្រុស​ជីដូន​មួយរបស់លោក​​បានទទួលមរណ​ភាព​ទាំង​វ័យ​ក្មេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមបណ្ដាញសង្គមរបស់ លោក សុខ រ៉ាស៊ី បានបង្ហោះសារ និងប្ដូរប្រូហ្វាល់ដាក់រូបបងប្រុស ដើម្បីកាន់ទុក្ខ ព្រមទាំងបង្ហាញនូវអារម្មណ៍ទុក្ខសោក​អាឡោះ​អាល័យ​ជា​​ពន់ពេកចំពោះបងប្រុសថា ៖ «ប្អូនទទួលយកមិនបានទេ បងប្រុសដ៏ល្អរបស់ប្អូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលដំណឹងមរណភាពនេះដែរ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់​ពិធីកររូបនេះ​គ្រប់គ្នា​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds