មើលតែឡានដឹងហើយ មិនមែនឡានអ្នកក្រទេ ប៉ុន្តែសុទ្ធតែឡានអត់ពន្ធ

៥ថ្ងៃ (ថ្ងៃទី១៤-១៨ ខែមីនា ឆ្នាំ២០២២) អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន២១គ្រឿង នៅទូទាំងប្រទេស ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ ផ្លាកលេខ ន.ប និងខ.ម។

រថយន្តស៊េរីទំនើបទាំង២១គ្រឿងនោះរួមមាន ៖ ១) រថយន្តម៉ាក Toyota Land Cruiser ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១១ , ២) រថយន្តម៉ាក Lexus NX200t ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១៥ , ៣) រថយន្តម៉ាក Lexus RX400h ចង្កូតឆ្វេង ពណ៌ស ឆ្នាំ ២០០៦ , ៤) រថយន្តម៉ាក LEXUS RX400h ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 , ៥) រថយន្តម៉ាក LEXUS RX400h ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008។

 

៦) រថយន្តម៉ាក Lexus 570 ចង្កូត ឆ្វេង ពណ៌ខ្មៅ ផលិតឆ្នាំ 2010 , ៧) រថយន្តម៉ាក Lexus Rx 330 ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2004 , ៨) ថយន្តម៉ាក Lexus Rx 330 ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2005 , ៩) រថយន្តម៉ាក Lexus Rx 400H ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 , ១០) រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008 , ១១) រថយន្តម៉ាក LEXUS RX400H ប្រភេទទេសចរណ៍ ពណ៍ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ។

១២) រថយន្តម៉ាក TOYOTA INNOVA ប្រភេទទេសចរណ៍ ពណ៍ប្រផះ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2017 , ១៣) រថយន្តម៉ាក TOYOTA HIGHLANDER ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៨ , ១៤) រថយន្តម៉ាក TOYOTA CAMRY ពណ៌ប្រផេះ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 , ១៥) រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010 , ១៦) រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១៤ ។

 

១៧) រថយន្តម៉ាក Lexus Rx 330 ចង្កូត ឆ្វេង ពណ៌ ទឹកមាស ផលិតឆ្នាំ 2006 , ១៨) រថយន្តម៉ាក Lexus Rx 400H ចង្កូត ឆ្វេង ពណ៌ ស ផលិតឆ្នាំ 2008 , ១៩) រថយន្តម៉ាក Camry ចង្កូត ឆ្វេង ពណ៌ ស ផលិតឆ្នាំ 2007 , ២០) រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008 , ២១) រថយន្តម៉ាក LEXUS RX330 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004។

សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កួតឆ្វេង និងរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង៥ពាន់គ្រឿង បានចូលមកបង់ពន្ធ ដោយទទួលបានទឹកប្រាក់ពន្ធជិត៥០លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds