លោក ថាន់ ចាន់ណា យុវជនកំសត់អត់ធ្មត់ តស៊ូរហូតសម្រេចក្ដីសុបិនក្លាយជាម្ចាស់បុរីដ៏ល្បី!

 

(ភ្នំពេញ)៖យោងតាមPage ផ្លូវការបង្ហោះកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២កន្លងទៅ លោក ថាន់ ចាន់ណាម្ចាស់បុរីចាន់ណាលែន បានរៀបរាប់ខ្សែរជីវិតតស៊ូរៀនសូត្រឆ្លងកាត់ព្យុះភ្លៀងរយៈពេល០៥ឆ្នាំដើម្បីផ្លាស់ប្ដូរខ្សែរជីវិតពីកូនអ្នកស្រែជនបទម្នាក់រហូតសម្រេចក្ដីសុបិនក្លាយជាម្ចាស់បុរីដ៏ល្បីឈ្មោះ។

ខាងក្រោមនេះជាអត្ថបទទាំងមូល ៖«អ្នកណាថា អ្នករៀនអត់បានការ អ្នកថារៀនបង្ហិនតែលុយឪពុកម្តាយ ខ្ញុំបាទ ថាន់ ចាន់ណា ជាកូនអ្នកខេត្តក្រចេះ ជានិស្សិតដែលបានបញ្ចប់បរិញ្ញាប័ត្រវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យបៀលប្រាយ។ ពីមុនជានិស្សិតមកពីជនបទមករៀននៅភ្នំពេញ ដោយសារចង់ផ្លាស់ប្តូរខ្សែរជីវិត កាលនោះមានក្តីស្រមៃចង់ក្លាយជា

អ្នកម្ចាស់អចលនទ្រព្យមួយ ក្នុងការសាងសង់ ម្ចាស់បុរី ឬម្ចាស់ក្រុមហ៊ុនដែលសាងសងផ្ទះល្វែងលក់។

គិតហើយក៏សម្រេចចិត្តលាឱពុកម្តាយមកភ្នំពេញដើម្បីរៀនបន្ត ដំណើរជីវិតនិស្សិតស្រុកស្រែជួបព្យុះភ្លៀងមិនស្ទើរនោះទេ តាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៥ ក្រោយបានបញ្ចប់បរិញ្ញាប័ត្រ ៥ឆ្នាំមក ខ្ញុំក៏បន្តគោលដៅ នឹងក្តីស្រមៃរបស់ខ្លួនដោយសិក្សារនឹងរៀនបន្ថែមលើជំនាញអចលនៈទ្យព្យ។ក្រោយមកក៏បានចាប់ផ្តើមដើរលើវិស័យអចលនៈទ្រព្យរយះពេល ៣ឆ្នាំរហូតដល់ឆ្នាំ២០២០ ខ្ញុំក៏មានលទ្ធភាពបើកក្រុមហ៊ុនផ្ទាល់ខ្លួននឹងបើកសាងសង់បុរីលក់ដែលមានឈ្មោះថា (បុរី ចាន់ ណា លែន ) ពិតជាអស្ចារ្យណាស់ក្តីស្រមៃខ្ញុំបានដូចបំណងហើយ វាដូចជាទើបភ្ញាក់ពីសុបិន្តចឹងពេលយកដៃមកក្តិចសាច់ខ្លួនឯងទើបដឹងថាវាជាការពិតមែន ខ្ញុំពិតជាមានមោទភាពខ្លាំងណាស់ ប៉ាម៉ាកកូនធ្វើបានហើយ។

អត្ថបទនេះខ្ញុំគ្រាន់តែចង់រៀបរាប់ពីសាច់រឿងពិតរបស់ខ្ញុំ នឹងសូមលើកទឹកចិត្តដល់សិស្សនិស្សិតទាំងអស់ដែលមកពីជនបទដើម្បីរៀនបន្តនៅទីក្រុង សូមសួរទៅខ្លួនឯងថាខ្លួនចង់ក្លាយទៅជាអ្វី ហើយយើងត្រូវតែធ្វើអ្វីខ្លះដើម្បីសម្រេចក្តីប្រាថ្នារបស់ខ្លួន។ បច្ចុប្បន្នយើងជានរណាមិនសំខាន់ សំខាន់ក្តីស្រមៃយើងចង់ក្លាយទៅជាអ្វី ហើយបន្តធ្វើសកម្មភាពរបស់យើងថ្ងៃនេះដើម្បីសម្រេចគោលដៅនឹងក្តីស្រមៃដែលយើងដែលបានដៅទុកនៅថ្ងៃអនាគត់»។

សូមជម្រាបជូនថាក្រោយពីខិតខំប្រឹងប្រែងតស៊ូអស់រយៈពេល០៥ឆ្នាំក្នុងការបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យបៀលប្រាយ លោកថាន់ ចាន់ណាមានក្ដីស្រមៃរបស់ខ្លូនសិក្សាបន្ថែមផ្នែកជំនាញអចលទ្រព្យតែម្ដង ទោះបីយ៉ាងណាក្រោយពីដើរលើវិថីអចលនទ្រព្យរយៈពេល០៣ឆ្នាំ ស្រាប់តែនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ លោក ថាន់ ចាន់ណា សម្រេចចិត្តចុះបញ្ចីក្រុមហ៊ុន ចាន់ណាលែន ទីតាំង បុរីស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ហើយរូបលោកសព្វថ្ងៃ កំពុងតែបន្តអាជីវកម្មដំណើរការយ៉ាងរលូន នៅលើវិស័យអចលនទ្រព្យ នៅក្នុងគម្រោងបុរីដីឡូ(ចាន់ ណាលែន) ដែលមានបុគ្គលិកប្រឹក្សាយោបល់ផ្នែកលក់ជាច្រើននាក់ទៀតផង  មកដល់បច្ចុប្បន្ននេះលោកថាន់ ចាន់ណាក៏បានគិតផងដែរថា នៅពេលដែលលោកបានបើកក្រុមហ៊ុនបុរីរបស់លោក ជាការរួមចំណែកមួយជួយដល់សេដ្ឋកិច្ចជាតិនិងជួយឱ្យកូនខ្មែរទទួលនូវចំណេះដឹងនៅលើវិស័យអចនទ្រព្យនិងបានប្រាក់ចំណូលសមរម្យផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds