មេ SOS គាំទ្រការថ្លែងរបស់​សម្ដេច​តេ​ជោ អំពី​ការ​បារម្ភ និង​យកចិត្តទុកដាក់​ចំពោះ​សុខមាលភាព និង​អនាគត​របស់​កុមារ

ភ្នំពេញ ៖ ប្រធាន​អង្គការ SOS បាន​ពេញចិត្ត​ចំពោះ​ការ​ថ្លែងរបស់​សម្ដេច​តេ​ជោ ហ៊ុន សែន អំពី​ការ​បារម្ភ និង​យកចិត្តទុកដាក់​ចំពោះ​សុខមាលភាព និង​អនាគត​របស់​កុមារ ។

ថ្លែងក្នុងជំនូប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃកម្ពុជា នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី ១៧ ខែមីនា​ឆ្នាំ ២០២២​នេះ ​លោក​បណ្ឌិត Wordofa Dereje ប្រធាន​អង្គការ​កុមារ SOS អន្តរជាតិ​ ​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ ថា លោក​ពិតជា​មាន​កិត្តិយស​ជា​អនេក ដែល​បាន​សម្ដេច​តេ​ជោ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ភូមិ​កុមារ SOS នៅ​ព្រៃវែង​កាលពី​ម្សិល​មិ​ញ​នេះ ។

លោក​ក៏​បានថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាត​ឲ្យ​អង្គការ SOS ធ្វើ​ជា​ដៃគូ​កន្លង​មក ហើយ​ដៃគូ​នេះ​ទៀត​សោត បាន​អនុញ្ញាត​ឲ្យ​អង្គការ SOS មាន​ដំណើរការ​កាន់តែ​ខ្លាំង​ឡើង ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មកនេះ ក្នុង​ការ​បំពេញបេសកកម្ម​ជួយ​ដល់​កុមារ និង​ផ្ដល់​ជូន កុមារ និង​ក្រុម​គ្រួសារ​នូវ ក្តី​ស្រឡាញ់ ការ​ថែទាំ និង​ជា​ពិសេស​ការ​អប់រំ ដើម្បី​ជួយ​ដល់​កុមារ​ទាំងនោះ​ឲ្យ​បាន​ប្រែក្លាយ​សុបិន​របស់​ពួក​គេ​ទៅ​ជា​ការ​ពិត ។

លោក​ក៏​បាន​ប្ដេជ្ញា​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ថា​អង្គការ SOS នឹង​ប្រឹងប្រែង​បន្ត​ទៀត ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​កាន់តែ​ច្រើន​ឡើង ក្នុង​ការ​សម្រេច​បាន​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​ពួក​គេ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​សេចក្តី​រីករាយ​ជាមួយនឹង​ភាព​ជា​ដៃគូ SOS ដែល​ចំណងទាក់ទង ២០​ឆ្នាំ មិន​មានការ​ថយ​ចុះ​នេះ​បង្ហាញ នូវ​ភាពរឹងមាំ ភាព​ជា​ដៃគូ​របស់​អង្គការ SOS និង​រាជរដ្ឋាភិបាល​កម្ពុជា ។ សម្ដេច​តេ​ជោ ​មាន​ប្រសាសន៍​ថា នៅ​លើ​ពិភពលោក​យើង​នេះ មិន​មាន​ប្រទេស​ណា​រង​គ្រោះ​ខ្លាំង​ជាងគេ ដូច​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​កុមារ និង​យុវជន​កម្ពុជា អត់បាយ​នោះ​ទេ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ការិយាល័យ​ល្អ មិនមែន​ជា​អាទិភាព​របស់​កម្ពុជា សម្រាប់​មន្ត្រី​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ជម្រក​នឹង​សេចក្តី​ត្រូវការ​របស់​កុមារ​ទេ ដែល​ជា​អាទិភាព​របស់​កម្ពុជា ។

សម្ដេច​តេ​ជោ បាន​ឯកភាព​ជាមួយ​អង្គការ SOS ក្នុង​ការ​ថែរក្សា​កុមារ ដើម្បី​ឱ្យ​កុមារ​ចេញ​ទៅ​មានចំណេះ​វិជ្ជា​អាច​រក​ការងារ​ធ្វើ អាច​បម្រើ​ការងារ ឬ​អាច​ប្រកប​អាជីវកម្ម​តាម​ក្តី​សុបិន​របស់​ពួក​គេ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds