សុខៗគ្រូមហាជ័យ សុំលាឈប់ពីតំណែងការងារធំមួយ ដោយហេតុផលនេះ
លោកគ្រូមហាជ័យ មួយរយៈចុងក្រោយនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់មហាជនលើបណ្ដាញសង្គមក្រោយពីលោកគ្រូបានបញ្ចេញក្បាច់រាំប្លែកភ្នែកក្នុងពេលដែលរៀបចំកម្មវិធីរំលឹកគុណដល់បារមីស្ដេចនាគ។
សកម្មភាពរបស់លោកគ្រូមហាជ័យ ដែលមានឈ្មោះពិតថា ឆេង ប៉េងគុណ ឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយពីក្បាច់រាំរបស់លោកគ្រូត្រូវបានកាត់បញ្ចូលជាមួយបទភ្លេងជាច្រើនដែលទទួលបានការចុចស៊ែច្រើនសន្ធឹកពីសំណាក់អ្នកលេងបណ្ដាញសង្គម។
កាលពីថ្មីៗនេះដែរផ្ទុះការចាប់អារម្មណ៍ខ្លាំងបន្ថែមទៀតក្រោយពីលោកគ្រូមហាជ័យបានសុំលាឈប់ពីតំណែងជាអ្នកគ្រប់គ្រងទូទៅប្រចាំនៅក្រុមហ៊ុន រួយ អិនហ្វីនីធី (Rouy Infinity) ដែលគេស្គាល់ថាជាក្រុមហ៊ុនរបស់ ម៉ែ រួយ អ្នករកស៊ីអនឡាញដ៏ល្បី។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនរួយ អិនហ្វីនីធី (RouyInfinity) បានបញ្ជាក់ឲ្យដឹងថាការសុំលាឈប់នេះគឺក្រោមហេតុផលថាលោកគ្រូមហាជ័យ ជាប់រវល់ការងារនិងពាណិជ្ជកម្មផ្ទាល់ខ្លួន។
សូមមើលសេចក្ដីប្រកាសដូចខាងក្រោម ៖