អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ ស្ថានីយ៍លក់សាំងដែលដំឡើងថ្លៃលើសការកំណត់ ត្រូវតែអនុត្តទៅតាមច្បាប់

ភ្នំពេញ ៖ បន្ទាប់ពីតម្លៃលក់ប្រេងនៅតាមស្ថានីយ៍លក់មួយចំនួន មានការលក់លើសតម្លៃដែលកំណត់ដោយក្រសួង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានព្រមានចំពោះស្ថានីយ៍លក់សាំងដែលដំឡើងថ្លៃលើសការកំណត់របស់ក្រសួងពាណិជ្ជកម្ម ត្រូវតែអនុត្តទៅតាមច្បាប់។

ថ្លែងតាមទូរស័ព្ទប្រាប់គេហទំពរ័Fast News នៅព្រឹកថ្ងៃទី១៤ មិន នេះ លោកប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានដឹងថា កាលណាយើងចេញជាលិខិតបទដ្ឋានគតិយុត្ត បានន័យថាច្បាប់ ដូច្នោះបើច្បាប់គេកំណត់យើងត្រូវអនុវត្ត បើច្បាប់គេកំណត់អោយលក់ត្រឹមតម្លៃណាមួយ ដូចនេះគ្រប់ស្ថានីយទាំងនោះត្រូវលក់តាមតម្លៃដែលក្រសួងកំណត់។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រសិនបើស្ថានីយណាមួយលក់លើស ឬខុសទៅនឹងច្បាប់អ្វីដែលបានកំណត់នៅក្នុងប្រការហ្នឹង គឺចាំបាច់យើងត្រូវតែអនុវត្តទៅតាមវិធានដែលច្បាប់បានកំណត់ទុក។ លោកថា កន្លងមកយើងឃើញមានការប្រែប្រួលតម្លៃមិនទៀងទាត់ច្រើនក្នុងសប្តាហ៍ថ្មីៗនេះដោយសារឥទ្ធិពលសង្គ្រាមនៅអ៊ុយក្រែននិងរុស្ស៊ី និងការរំពឹងទុកមិនបាននៃករណីទីផ្សារ តម្លៃប្រេងវាមិនទៀងទាត់មែនក៏ប៉ុន្តែក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធរៀបចំកិច្ចប្រជុំរួចហើយ យើងកំពុងតែគិតគូរថា តើយើងត្រូវធ្វើយ៉ាងណាដើម្បីឆ្លើយតបបម្រែបម្រួលមិនទៀងទាត់។

បើតាមលោកវិជាតិ ថា ពីមុនយើងអាចយើងអាចទស្សន៍ទាយបានយើងធ្វើមធ្យមភាគតម្លៃរវាង១០ថ្ងៃម្ដង ហើយកំណត់លក់ ១៥ថ្ងៃម្ដង ក្រោយមកក៏មានការប្រែប្រួលច្រើន យើងគិតគួរថា តើធ្វើយ៉ាងម៉េចឲ្យមានតុល្យភាពរវាងអ្នកលក់និងអ្នកប្រើប្រាស់ ព្រោះជាគោលការណ៍យើងទីមួយ មានប្រេងប្រើប្រាស់ ទី២ ប្រេងនៅមានតម្លៃសមស្របសម្រាប់បម្រើសេចក្តីត្រូវការ។

លោកថា បើលក់លើសតម្លៃដែលរដ្ឋបានកំណត់គឺចាំបាច់ត្រូវអនុវត្តច្បាប់។ ក៏ប៉ុន្តែមិនមែនបើកចំហឲ្យយើងធ្វើខុសច្បាប់នោះទេ រដ្ឋក៏បានគិគួរដែរនៅសភាពការណ៍បច្ចុប្បន្នដែលពាក់ព័ន្ធ និងអ្វីដែលកើតឡើងនៅពេលបច្ចុប្បន្នគឺតម្លៃប្រេងនេះ។

សូមបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្ម បានប្រកាសកាលពីថ្ងៃទី ១ ខែមិនា ឆ្នាំ ២០២២ថា តម្លៃប្រេងឥន្ធនៈ ប្រេងសាំងធម្មតាត្រូវដាក់លក់ក្នុងតម្លៃ ៤ ៨០០ រៀល ក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូត លក់ក្នុងតម្លៃ ៤ ៥០០ រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០២២៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds