មើលមុខគេ គ្រឺតណាស់ ! សូមអបអរសាទរ ទីបំផុត អតីតស្តេចប្រដាល់ អេ ភូថង ទទួលបានសមាជិកថ្មីបាត់ គឺចៅដំបូង របស់ខ្លួន មានមុខគួរឲ្យស្រឡាញ់ដល់ហើយ…
អ្នកស្នេហាកីឡាប្រដាល់មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក អេ ភូថង ដែលត្រូវបានអ្នកគាំទ្ររបស់ខ្លួន ចាត់ទុកជាអតីតស្តេចប្រដាល់ គុនខ្មែរ កាលពីជាង ១០ឆ្នាំមុន ដែលធ្វើឲ្យមហាជនជាច្រើននៅតែដក់ជាប់អារម្មណ៍មិនទាន់រសាយ។
ចំណែកកាលពី ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ កូនស្រី របស់ បានចូលរោងភ្ជាប់ពាក្យជាផ្លូវការហើយ។ កូនស្រីម្នាក់នេះ មានឈ្មោះ អេ ព្រីយ៉ានុតភូថង រីឯ ខាងប្រុសវិញ មានឈ្មោះ លៀង ប៉ហេង។
អេ ព្រីយ៉ានុតភូថង ក៏ជាកីឡាការិនី ដ៏ល្បីមួយរូបផងដែរ ដែលធ្លាប់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិ មានដូចជាប្រទេសចិន ថៃ ភូមា ជាដើម និងធ្លាប់ជាកីឡាការិនី ជម្រើសជាតិ ប្រដាល់កម្ពុជាទៀតផង ។
លុះមកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ អ្មកទំាងពីរបានសម្រេចចិត្ត រៀបចំសែនព្រេន តាមប្រពៃណីខ្មែរហើយ មើលទៅសាមញ្ញៗមែន តែម្នាក់ៗពោរពេញដោយស្នាមញញឹម និងរីករាយណាស់។ លោក លៀង ប៉ហេង បានភ្ជាប់សារខ្លីមួយ ក្នុងហ្វេសប៊ុករបស់ខ្លួនថា “ព្រោះតែកូវីដ ទើបពួកខ្ញុំសំរេចចិត្តសែន (ចាំកូនមួយចាំការនឹងហា)”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ កូនស្រី អតីតស្តេចប្រដាល់រូបនេះ បានសម្រាលកូនប្រុសម្នាក់ដោយជោគជ័យហើយ ទំាងម្តាយ និងកូន មានសុខភាពល្អខ្លាំងណាស់។ ភរិយា លោក អេ ភូថង បានបញ្ជាក់ឲ្យដឹងបន្ថែមថា “សមាជិកថ្មី ត្រកូលភូថង ចៅទី1 កើតម៉ោង1.10នាទី សុខភាពល្អ ទាំងម្ដាយ ទាំងកូន អរគុណ អ្នកគ្រូពេទ្យ”។
ឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើនសម្តែងក្តីរីករាយ និងអបអរសាទរ ហើយអ្នកខ្លះបានចូល comment ថា ៖ អូយមុខប៉ាៗគេសុទ្ធ, Wow អបសាទរបង ហើយនិង ក្មួយស្រី Eh Yanut Phouthong, ជូនពរក្មួយ មានសុខភាពល្អ។ ដើម្បីជ្រាប កាន់តែច្បាស់ បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖