ព្រះនាងតូច នរោត្តម ជេនណា បង្ហាញសម្រស់ក្នុងឈុតនេះពិតជាស្រស់ស្អាត ប្លែកភ្នែកខ្លាំងណាស់
ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីព្រះនាងតូច នរោត្តម ជេនណា ដែលជាខ្សែរាជវង្សកម្ពុជាវ័យក្មេងរបស់កម្ពុជា មានទេពកោសល្យសិល្បៈមិនធម្មតា ទាំងច្រៀង រាំ និងសម្ដែងបានយ៉ាងល្អគ្មានទាស់តែម្ដង ដោយព្រះនាងតូចគឺជា បុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។
ដោយឡែកទៀតសោតកាលពីពេលថ្មីៗនេះមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលឃើញព្រះនាងតូច នរោត្តម ជេនណា ទ្រង់បានបង្ហាញសម្រស់ក្នុងឈុតរាត្រីស្រមោលសរមួយពណ៌មាស យ៉ាងស្រស់ស្អាត និងចែងចាំង កាន់តែមើលកាន់តែលេចធ្លោខ្លាំង រហូតមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ឡើយពីសម្រស់របស់ព្រះនាង៕