Tangmo ទទួលម-រណភាពទៅជិតកន្លះខែទៅហើយ Gatick ទើបតែបង្ហោះសារបែបនេះថា
ថៃ ៖ ដូចដែលប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីករណីការស្លា.ប់របស់តារាស្រីថៃល្បីឈ្មោះ Tangmo Nida ដែលបង្កជាការភ្ញាក់ផ្អើលខ្លាំងដល់បណ្ដាប្រទេសជាច្រើន ដោយនាងត្រូវបានធ្លាក់ទឹកស្លាប់បាត់បង់ជីវិតនៅទីតាំងទន្លេចៅប្រាយ៉ា បាងកក ប្រទេសថៃ នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ដែលករណីនេះធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង
និងប៉ូលីសថៃកំពុងតែធ្វើការសុើបអង្គេតចំពោះករណីនេះយ៉ាងមមាញឹកផងដែរ ។ ដោយឡែកទៀតសោតបើងាកមកមើលថ្ងៃរៀបចំនូវកម្មវិធីបុណ្យសពរបស់ Tangmo វិញគឺមានការរៀបចំយ៉ាងស្រស់ស្អាត ប៉ុន្តែពេលនេះនៅមិនទាន់អាចយកសពមកបាននៅឡើយទេ ដោយសពកំពុងតែនៅមន្ទីរពេទ្យ នេះបើយោងតាមម្ចាស់ផេកមួយដែលមានឈ្មោះថា “Thailand star – Cambodia Fanclub”
បានរៀបរាប់អោយមហាជនបានដឹងបែបនេះថា ៖ពិធីធ្វើបុណ្យសពរបស់ Tangmo ត្រូវបានរៀបចំ តុបតែង យ៉ាងស្អាតប៉ុន្ដែគេអត់យកសពមកទេ សពនៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី 14 ទើបបញ្ចូនទៅបូជា សភាពរាងកាយ គឺពិតជាមិនអាចយកមកបានទេ អេដមីន អាណិត Tangmo ណាស់ នៅរស់ មិនសូវមានអ្នកស្រឡាញ់ ពេលបាត់បង់ជីវិតទៅ មិនអាចយកសព មកធ្វើបុណ្យ បានទៀត
ហើយយុត្តិធម៌ ក៏មិនទាន់មានកាន់តែរំជួលចិត្តថែមទៀតនោះ ហ្វេសប៊ុកដដែលក៏បានបង្ហោះរូបភាពមួយសន្លឹកពី Bird ឈរកាន់ផ្កាមួយបាច់ នៅក្បែររូប Tangmo”រួចបន្ថែមថា “[True Love] បុរសដែលស្រឡាញ់ Tangmo ខ្លាំងបំផុត ទោះអូនចាកចេញហើយក៏ដោយតែក្ដីស្រឡាញ់របស់បងនៅតែមានសម្រាប់អូនគ្មានថ្ងៃប្រែ។
អ្វីដែលធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងនោះ ក្រោយ Tangmo បានទទួលមរណភាពទៅជិតកន្លះខែទៅហើយ ស្រាប់តែ Gatick ដែលត្រូវជាមិត្តភក្តិនិងអ្នកគ្រប់គ្រងទើបតែបង្ហោះសារបែបនេះថា “ខ្ញុំនឹកអ្នកMoនឹកអ្នកខ្លាំងណាស់។អរគុណព្រះជាម្ចាស់ដែលបាននាំពួកយើងមកជួបគ្នាអស់រយៈពេលជិត ២០ឆ្នាំ ពួកយើងជាមិត្តនឹងគ្នា សប្បាយជាមួយគ្នា រងទុក្ខជាមួយគ្នា។
តើអ្នកបានឆ្លងកាត់អ្វីខ្លះ?ខ្ញុំរីករាយណាស់ដែលខ្ញុំនៅគ្រប់ដំណាក់កាលនៃជីវិតរបស់អ្នកMo។ ហើយអ្នកនៅគ្រប់ដំណាក់កាលនៃជីវិតរបស់ខ្ញុំផងដែរ យើងបានចែករំលែកទឹកភ្នែក ស្នាមញញឹម និងសំណើចជាមួយគ្នា យើងជាគ្រួសារ អនុស្សាវរីយ៍ទាំងនេះមានតម្លៃណាស់។
សុំទោសដែលខ្ញុំមើលថែអ្នកមិនបានល្អ។ ខ្ញុំពិតជាចង់ឱ្យអ្នកឃើញថាអ្នករាល់គ្នា ស្រលាញ់និងនឹកអ្នកដល់កម្រិតណា?កុំបារម្ភពី Ester ខ្ញុំនឹងមើលថែកូនអោយបានល្អ។ គេងលក់ស្រួលណាMo ខ្ញុំ និងEster ស្រឡាញ់អ្នកខ្លាំងណាស់”៕