បណ្ឌិតសុខ ទូច៖ មិនបាច់លែងត្រី គ្រាន់តែជារូបភាពបែបនេះទេ គ្រាន់តែគោរព និងអនុវត្ដច្បា.ប់ស្ដីពីជលផល ឱ្យបានត្រឹមត្រូវ នោះត្រីនៅស្រុកយើងវានឹងកើនឡើងវិញ និងបរិភោគមិនខ្វះទេ
បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចុះផ្ទាល់ តាមដាន និងប.ង្ក្រាបទៅលើក្រុមអ្នកនេសាទជនជាតិវៀតណាមចំនួន៨នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពនេសាទជាក់ស្ដែង នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចផ្លូវទឹកព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ។
ហើយបើតាមលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបញ្ជាក់កាលពីម្សិលមិញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ថាចៅក្រមចេញដីកាឃុំ.ខ្លួ.នជាបណ្ដោះអាសន្នហើយ ដើម្បីធានា និងងាយស្រួលក្នុងការស្រា.វជ្រាវ និងស៊ើ.បអ.ង្កេត ។
ទាក់ទងនឹងរឿងនេះដែរ លោក បណ្ឌិត សុខ ទូច នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២នេះបាន លើកឡើងយ៉ាងដូច្នេះថា៖
«មិនបាច់លែងត្រី គ្រាន់តែជារូបភាពបែបនេះទៅ គ្រាន់តែគោរព និងអនុវត្ដច្បា.ប់ស្ដីពីជលផល ឱ្យបានត្រឹមត្រូវ ដោយមិនប្រើប្រាស់ ស្បៃមុង មងខុសក្រឡា ការនេសាទខុសរដូវ និងឆ.ក់គ្រប់ប្រភេទ និងប្រជាជនដែលរស់នៅក្នុងទន្លេ ត្រូវឡើងមករស់នៅលើគោក។ នោះត្រីនៅស្រុកយើងវានឹងកើនឡើងវិញ និងបរិភោគមិនខ្វះទេ»