មិនអាចធ្វើចិត្តបាន! ម្ចាស់ឆ្កែ ដាក់ពាក្យបណ្ដឹងវែកមុខអ្នកចាប់សម្ល-ា.ប់សត្វជាទីស្រឡាញ់ធ្វើម្ហូបហើយ
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ តាមរយៈគណនីឈ្មោះ សំអាងការ ស្រីម៉ៅមង្គល ជាម្ចាស់ឆ្កែ Husky ទាំង ៣ ក្បាល បានបញ្ជាក់ពីគោលជំហររបស់ខ្លួន ក្នុងការដាក់ពាក្យបណ្ដឹង ទៅកាន់អ្នកសម្លាប់ឆ្កែរបស់ខ្លួនទៅតាមផ្លូវច្បាប់ ដើម្បីវែកមុខអ្នកសម្លាប់សត្វចិញ្ចឹម ក៏ដូចជារកយុត្តិធម៌ដល់ឆ្កែទាំង ៣ ក្បាល ដែលត្រូវបានគេលួចសម្លាប់ យកទៅធ្វើជាម្ហូបអាហារ។
ក្នុងនោះម្ចាស់គណនីខាងលើ បានបញ្ជាក់តាមរយៈសារនៅលើ គណនីខ្លួនថា ៖ «ជម្រាបប្រាប់បងប្អូនទាំងគ្នា ខ្ញុំបានដាក់ពាក្យបណ្តឹងរួចរាល់ ពេលនេះខ្ញុំឱ្យគេធ្វើតាមផ្លូវច្បាប់។ យ៉ាងណាក៏ខ្ញុំមិនព្រម ដរាបណា ខ្ញុំរកមុខអ្នកសម្លាប់កូនខ្ញុំឱ្យឃើញ»។
គួររំឭកផងដែរថា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ម្ចាស់គណនីខាងលើ បានឡាយវីដេអូ យំរៀបរាប់គួរឱ្យអាណិត និង បង្ហាញពីសកម្មភាពសាច់សត្វជាទីស្រឡាញ់របស់ខ្លួនទាំង ៣ ក្បាល ត្រូវបានគេកាប់ជាដុំៗលាងទឹក ប្រុងយកធ្វើជាម្ហូបអាហារ ដោយគ្មានធម៌មេត្តា សូម្បីតែបន្តិច គួរឱ្យស្រណោះបំផុត។
ក្នុងនោះម្ចាស់គណនីខាងលើ ក៏បានបង្ហោះរូបចុងក្រោយជាមួយសត្វឆ្កែរបស់ខ្លួន ព្រមទាំងរៀបរាប់ទាំងក្ដុកក្ដួលថា ៖ «កូនអើយ! កូនទៅចោលម្តាយហើយ ទាំងកូនម្នាក់ ទាំងចៅ ជាតិនេះកូនរស់ជាមួយម៉ែត្រឹមពេលខ្លីណាស់ ជាតិក្រោយសូមជាមនុស្សរស់ក្បែរម៉ែរហូតណាកូន ម្តាយ ម៉ែទទួលយកមិនបានទេ»៕