ហូរទឹកភ្នែកតាម ! ស្តាប់ម្ចាស់ឆ្កែ ពូជ Husky រៀបរាប់-ស្ទើរ គាំងបេះ-ដូង ពីប្រវត្តិឆ្កែគេសម្លាប់ ព្រលះធ្វើចំណី ថែមទាំងមានកូ-ន ក្នុងពោះទៀត
កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ គេឃើញម្ចាស់ឆ្កែ ពូជ ហាស្គី (Husky) បានធ្វើការ Live រៀបរាប់ទំាងទឹកភ្នែកសស្រាក់ ក្រោយដឹងថា ឆ្កែរបស់ខ្លួន ចំនួន៣ នាក់ ត្រូវបានគេសម្លាប់ យកទៅធ្វើជាអាហារ។
ម្ចាស់ឆ្កែ បានបញ្ជាក់បន្ថែមនៅក្នុងហ្វេសប៊ុកឈ្មោះ “សំអាងការ ស្រីម៉ៅមង្គល” ថា “កូនអើយ កូនទៅចោលម្តាយហើយ ទាំងកូន ម្នាក់ ទាំង ចៅ ជាតិនេះកូន រស់ជាមួយម៉ែ ត្រឹមពេលខ្លះ ណាស់ ជាតិក្រោយសូមជាមនុស្សរស់ក្បែរម៉ែរហូតណាកូន ម្តាយ ម៉ែទទួលយកមិនបានទេ”។
ខាងហ្វេសប៊ុកដដែលខាងលើបានបញ្ជាក់បន្ថែមទៀតថា “កូនខ្ញុំ ស្លាប់ 3 នាក់ មេម្នាក់ ឈ្មោះ HaTaRi ពោះ ធំ 1 ខែ និងកូន 2 ទៀត ដូឌឺ និង ឌូឌូ”។ មិនទាន់ដាច់អាល័យ ម្ចាស់ឆ្កែ បង្ហូរទឹកភ្នែក រួចប្រាប់ថា “សូមដួងវិញ្ញាណកូនចាប់ជាតិថ្មីជាមនុស្ស ប៉ានឹងរងចាំ ការត្រលប់របស់កូនទាំង3 វិញ HaTaRi DuDi DuDu”។
នៅមិនទាន់អស់ទេ ម្ចាស់ឆ្កែ ក៏បានរៀបរាប់ទាំងទឹកភ្នែកប្រាប់សារព័ត៌មាន ក្នុងស្រុកមួយបន្ថែមថា “HaTaRi ហ្នឹង ខ្ញុំទិញពីគេ រយៈពេល៣ឆ្នាំហើយ ខ្ញុំទិញពីថៃ តម្លៃ 400 ដុល្លារ ខ្ញុំចិញ្ចឹមវាមកអាចរយៈពេល ប្រហែល៣ឆ្នាំហ្នឹងហើយ
ខ្ញុំមើលថែវាល្អិតល្អន់មែនទែន ២ខែមុនហ្នឹងវា ពោះធំសម្រាលបានកូន៤ តែខ្ញុំចែកឲ្យគេ ១, ក្នុងម៉ោង ៩ហ្នឹង ខ្ញុំបានបាត់ឆ្កែ ខ្ញុំស្រែកសួរម៉ាក់ថាបាត់ឆ្កែទៀតហើយ ខ្ញុំក៏បានទាក់ទងទៅប្រាប់ម៉ាក់ ម៉ាក់ប្រាប់ថា កូនឯងទៅមើលរបងផ្ទះគេមើល របងផ្ទះគេធ្វើ ក្រែងលោវារត់ចូល ពេលដែលខ្ញុំទៅដល់ភ្លាម…”។
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ម្ចាស់ឆ្កែ រៀបរាប់ប្រាប់ពីដំណើររឿងទំាងអស់គ្នា តាមរយៈ link មួយនេះ