មហាជនរិះគន់ ក្រោយឃើញម្ដាយ TangMo ញញឹមញញែមពេលចូលរួមបុណ្យសពកូនស្រីខ្លួន
កម្សាន្ត នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសារតារាស្រី Tangmo និង ក្រុមមិត្តភក្តិ បានកំណត់រៀបចំពិធីបុណ្យសពតាមសាសនាគ្រិស្តជូនដល់នាង ហើយវាក៏ជាពិធីលាគ្នា និង កាន់ទុក្ខជាលើកចុងក្រោយសម្រាប់តារាស្រី Tangmo។
លើសពីនេះទៅទៀត ខណៈពេលពិធីបុណ្យកំពុងរៀបចាប់ផ្តើម គេឃើញមានវត្តមានមិត្តៗ ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនបានមកត្រៀមលក្ខណៈចូលរួមដើម្បីជូនដំណើរ Tangmo ជាលើកចុងក្រោយដោយទឹកមុខក្រៀមក្រំស្ទើរតែគ្រប់គ្នា ដោយមិនគួរណាថ្ងៃនេះវាជាថ្ងៃដែលលាគ្នាជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់ទៅវិញ។
ដោយឡែក អ្វីដេលមហាជនចាប់អារម្មណ៍បំផុត ខណៈពេលអ្នកគ្រប់គ្នាសម្តែងក្តីសោកសៅ ទឹកមុខក្រៀមក្រំ អ្នកខ្លះក៏ទៅចូលរួមទាំងទឹកភ្នែកនៅក្នុងពិធីនោះ ចម្លែកអីតែម្តាយរបស់តារាស្រី Tangmo បែរជាមកក្នុងពិធីបុណ្យសពកូនស្រីទាំងញញឹម
ទឹកមុខស្រស់ថ្លា គ្មានសោកសៅទៅវិញ រហូតមានមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងស្ពឹកមុខទៅលើលោកស្រីថា អ្នកដទៃបែរជាសោកសៅ ចំណែកខ្លួនលោកស្រីជាម្តាយបែរជាញញឹមគ្មានទុក្ខសោកអីបន្តិចទៅវិញ។
គួរបញ្ជាក់ដែរថា បើទោះបីជាមហាជនសម្តែងក្តីមិនពេញចិត្ត ឬ រិះគន់យ៉ាងណា តែពេលនេះលោកស្រីហាក់មិនសូវខ្វាយខ្វល់ឡើយ។ ចំណែកពិធីបុណ្យសពក៏នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃផងដែរ ចាប់ពីថ្ងៃទី ១១-១៣ ខែមីនា ឆ្នាំ ២០២២ នេះ៕