ហេតុតែល្បី សូម្បីលីអូរបស់គ្រូមហាជ័យត្រូវបានគេវិភាគដឹងថាជាលីអូដ៏សិចស៊ី
កាលពីថ្ងៃម្សិលមិញ ទី១០ ខែមីនា ឆ្នាំ២០២២ គ្រូមហាជ័យ បារមីស្តេចនាគ បានធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលឡើងកក្រើកបណ្តាញសង្គមតែម្តង ក្រោយពីបានឃើញគ្រូរូបនេះ បាននាំ «បរិវារ»
ក្នុងនោះក៏មានគ្រូមហាជុំ ចូលរួម ដើម្បីធ្វើបុណ្យរំលឹកដល់គុណព្រះម៉ែនាគ ហើយក៏បញ្ចេញថា ព្រះម៉ែនាគ ព្រះម៉ែកាលី ចូលសន្ធិតបន្តបន្ទាប់គ្នាបញ្ចេញក្បាច់រាំប្លែកៗ ផ្អើលពេញទូក ស្ថិតនៅកណ្តាលទន្លេបួនមុខ។
ពិតណាស់ ថ្ងៃម្សិលមិញនេះ គឺជាថ្ងៃមួយ ដែលគ្រូមហាជ័យ ត្រូវរងការរិះគន់ធ្ងន់ៗបំផុត ពីសំណាក់មហាជន។ ក្នុងនោះ គេក៏បានឃើញអ្នកលេងហ្វេសប៊ុកល្បីៗ ចេញមកចំអកផ្លែផ្កាយ៉ាងចាក់ដោត។
ដោយឡែក អង្គព្រះស្នងលោកតាសេនាប្រមុខ នាគខ្មៅ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Pee Peng King ដែលក៏មានការហួសចិត្តផងដែរ បានប្រកាសអញ្ជើញលោកគ្រូមហាជន មកសាកល្បងវិជ្ជាការជាមួយខ្លួនថែមទៀតផង។
រឹតតែគួរឲ្យហួសចិត្តនោះ គឺសូម្បីតែខោទ្រនាប់របស់លោកគ្រូមហាជ័យ ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមធ្វើការវិភាគយ៉ាងដិតដល់ ដោយឃើញមានផេកមួយបានរកឃើញថាខោទ្រនាប់ដែលលោកគ្រូមហាជ័យប្រើគឺជាខោទ្រនាប់ប្រេនឈ្មោះ JOCKMAIL ដែលជាប្រេនល្បីខាងផលិតខោទ្រនាប់បុរសសិចស៊ី។
សូមទស្សនារូបភាពខាងក្រោម ៖