បងធំបងតូចអាងមានកាំ-ភ្លើ-ងហើយជាមន្រ្តីនរគបាល ព្រួតវាយគេតាមផ្លូវតែចុងក្រោយសមត្ថកិច្ចចាប់វាយខ្នោះបានសម្រេចរួចបញ្ចូនទៅព្រៃស

ភ្នំពេញ ៖ ជនសង្ស័យស្ទាវចំនួន៥នាក់ ក្នុងនោះម្នាក់ជានគរបាល ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។

 

ជនសង្ស័យទាំង៥ ក្នុងនោះមានម្នាក់ឈ្មោះ ស៊ឹម សុខហេង អាយុ២៨ឆ្នាំ ជាមន្រ្តីនគរបាល ពាក់ស័ក្តិ៣ នៅនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស និងជនសង្ស័យ៤នាក់ទៀត ជាក្រុមក្មេងទំនើងបងតូចបងធំ ។

 

សូមរំលឹកថា ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ កាលពី​វេលា ម៉ោង​២និង៣០​ររំលងអរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី៨ មីនា​ ឆ្នាំ​២០២២​ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម​ ទល់មុខ​ក្រសួង​មហាផ្ទៃ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ក្រោយធ្វើសកម្មភាពវាយ ក្មេងប្រុស២នាក់ និងកម្ទេចម៉ូតូជនរងគ្រោះ ។

 

ជនសង្ស័យ ឈ្មោះ ស៊ឹម សុខហេង បានដកកាំភ្លើងភ្ជង់ជនរងគ្រោះ រួចវាយខ្នោះ បន្ទាប់មកបក្ខពួកបាននាំគ្នាវាយជនរងគ្រោះ និងយកដំថ្មកម្ទេចម៉ូតូជនរងគ្រោះខ្ទេច ហើយកាច់យកស្លាកលេខ ប្រុងរត់ចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបាននគរបាលប្រចាំការ នៅក្រសួងមហាផ្ទៃ ឃាត់ទុកឱ្យនគរបាលមូលដ្ឋានមកសួរនាំសិន ។ ក្រោយសួរនាំ ជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួន ដកហូតកាំភ្លើង រួចចាត់ការតាមនីតិវិធីផ្លូវច្បាប់

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds