កាន់តែក្ដៅហើយ! ពេលនេះ GPU បញ្ជូនអ្នកជំនាញ ស៊ើបអង្កេត ចុះស្រាវជ្រាវករណីឃា-ត-កម្មក្មេងស្រី នៅប៉ោយប៉ែត
នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នេះ អង្គភាពការពារកុមារ Child Protection Unit ហៅកាត់ថា CPU បានបង្ហោះនៅលើផេកផ្លូវការឱ្យបានដឹងថា ក្រុមការងារ បានបញ្ជូន មន្ត្រីស៊ើបអង្កេតករណីឃាតកម្ម និង ជំនាញកោសល្យវិច្ច័យ ចុះទៅដល់ក្រុងប៉ោយប៉ែត ដើម្បីជួយស៊ើបអង្កេត ករណីឃាតកម្ម និងរំលោភ លើកុមារអាយុ ៧ ឆ្នាំ។
គួរឱ្យដឹងផងដែរថា ករណីឃាតកម្មខាងលើ បានកើតឡើងចាប់តាំងពីវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ដោយក្មេងស្រីរងគ្រោះ មានឈ្មោះ លីហ្សា បានបាត់ខ្លួន ខណៈដែលធ្វើដំណើរទៅសាលារៀន ដោយរកឃើញតែកាបូបរៀនប៉ុណ្ណោះ។ រហូតដល់យប់ថ្ងៃកើតហេតុដដែល ទើបប្រជាពលរដ្ឋ បានប្រទះឃើញសាកសពក្មេងស្រី កប់នៅក្នុងដីគួរឱ្យអាសូរបំផុត ទើបសមត្ថកិច្ចបានហ៊ុំព័ទ្ធខ្សែ កន្លែងកើតហេតុ នៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើកោសល្យវិច្ច័យស្វែងរកការពិត។
យ៉ាងណាមិញ ឈានចូលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នេះ សពក្មេងស្រី លួត លីហ្សា ដែលមានអាយុ ៧ ឆ្នាំ ជាសិស្សរៀនថ្មាក់ទី ២ បានបាត់បង់ជីវិតខាងលើ ត្រូវបានក្រុមក្រុមគ្រួសារ យកចេញពីកន្លែងកើតហេតុ ដែលត្រូវគេកប់បាំងដោយផ្ទាំងថ្មនោះ យកត្រឡប់ទៅគេហដ្ឋាន ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ដែលស្ថិតនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈដែលជនល្មើស ត្រូវបានសមត្ថកិច្ចកំពុងតែបន្ដស្រាវជ្រាវវែកមុខ យកមកចាត់ការតាមនិតីវិធីច្បាប់៕