បើភ្នែកឡើង មកកូនស្រី ម៉ាក់សឹងមិនជឿថាបងស្រីទៅចោលប្អូនទាំងក្មេងខ្ចី
មនុស្សប្រុស ស្រីចំនួន ៤នាក់ សង្ស័យប្រើប្រាស់គ្រឿ-ង -ញៀ-ននៅក្នុងរថយន្ត លើសកម្រិតទើ-បបណ្តាលឲ្យគាំ-ងបេះដូងស្លា.ប់ បុរស២នាក់ ចំណែកឯនារី២នាក់ទៀត នៅក្នុងរថយន្តដូចគ្នាគ្រាន់តែរងរបួ-សធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ពេលពួកគេដេក នៅក្នុងរថយន្ត តាំងពីយប់ថ្ងៃទី៨ រហូតមកដល់ល្ងាច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅ វេលាម៉ោង ៥និង ៤០នាទីល្ងាច ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២២ តាមបណ្ដោយផ្លូវលំ មុខផ្សារសារឿន យ៉ាន្នី ស្ថិតក្នុងភូមិបុរីកម្មករក្នុង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះចំរើន ឆៃយ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ រត់តាក់ស៊ីស្នាក់នៅផ្ទះកើតហេតុ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ ជើងឯក ខណ្ឌដង្កោ មានប្រពន្ធឈ្មោះ ស្រីពេជ្រ រងរបួសធ្ងន់ ។
ដោយឡែកសពបុរសម្នាក់ទៀត មានឈ្មោះ ឡូវ ឆាយហុង ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅ ផ្ទះលេខ ៦១ ផ្លូវបើកថ្មី ភូមិ ៤ សង្កាត់ ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ចំណែកស្ត្រីជាដៃគូមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី៨ខែមីនា ដោយរូបគាត់បានឃើញបុរសរងគ្រោះ រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌កណ្តុប្រមេះ មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2BF-8087 ជិះយកមកចតចោលនៅខាងមុខផ្ទះពលរដ្ឋរួច ចូលទៅដេកនៅក្នុងផ្ទះកើតហេតុខាងលើ តាំងពីយប់មកម្លេះ។
លុះមកដល់ល្ងាចថ្ងៃទី៩ខែមីនា ម្ចាស់ផ្ទះចេះតែងឿងឆ្ងល់ហើយធ្លាប់ឃើញម្ចាស់រថយន្ត ព្រូស ចេញចូលនិងមកផឹកស៊ី នៅផ្ទះកើតហេតុជាញឹកញាប់ បន្ទាប់មកក៏បានទៅគោះទ្វារ រួចស្រែកហៅខ្លាំង តែមិនមានអ្នកឆ្លើយតបមកសោះ រួចឭសំឡេង បញ្ឆេះរថយន្តចោលពេញមួយយប់ទៀតដូចនេះទើប អ្នកជិតខាងធ្វើការទំនាក់ទំនង ទៅម្ដាយជនរងគ្រោះឲ្យមកផ្ទះកើតហេតុ ។
ពេលម្ដាយបានមកដល់ផ្ទះក៏យកកូនសោចាក់ចូលទៅមើល នៅខាងក្នុង ស្រាប់តែឃើញរថយន្ត នៅបញ្ឆេះហើយក៏បានកាច់សោពន្លត់ម៉ាស៊ីន និងប្រទះឃើញមនុស្សប្រុសស្រី៤ នាក់ រួមទាំងកូនរបស់ខ្លួន ផងដេកសន្ល-ប់ឈឹង នៅក្នុងរថយន្តហាយឡែនឌ័រ ក្នុងកៅអីបាំងខាងក្រោយ។
ឃើញដូចនេះម្តាយជនរងគ្រោះ ក៏ប្រញាប់ទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ ឲ្យចុះមកជួយតែអកុសលពេល រថយន្តសង្គ្រោះមកដល់ក្រុមគ្រូពេទ្យ បានពិនិត្យឃើញថា បុរស ២នាក់ បានស្លា.-ប់បាត់បង់ជីវិតទៅហើយ ចំណែកនារី២នាក់ ទៀតគឺនៅមានដង្ហើមចង្រិតនៅឡើយទេ ក៏បានដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ភ្លាមៗ ។
ក្រោយមកក៏មានពលរដ្ឋជិតខាងបានរាយការទៅកម្លាំង សមត្ថកិច្ច មូលដ្ឋាននិងជំនាញ ឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យទៅលើសព មើលនិងយកខ្សែចងព័ទ្ធជុំវិញ កន្លែងកើតហេតុ ក្រោយពីផ្នែកជំនាញកោស-ល្យ វិច័្ឆ-យរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មកដល់រួចទៅពិនិត្យទីលើស-ព ជនរងគ្រោះ ដូចជាទីតាំងកើតហេតុផងដែរ ដោយរកឃើញម្សៅសថ្លា ១កញ្ចប់ សង្ស័យជាសា-រ-ធា-តុញៀ-ន ។
បន្ទាប់ពីការពិនិត្យរបស់សមត្ថកិច្ចកោ-ស-ល្យវិច័-យរួចបាន បញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ បានស្លា-ប់ ដោយគាំ-ងបេះដូង (ដែលអាចមកពី ប្រើប្រាស់ គ្រឿងញៀ-ន លើសកម្រិត ។ ចំណែកស-ពបុរសទាំង ២នាក់ ត្រូវប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើ បុណ្យតាមប្រពៃណី។
ដោយឡែកនាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២ ទទួលបានដំណឹងថា នារីរងគ្រោះទាំងពីរនាក់ មានម្នាក់ឈ្មោះ ស្រីពេជ្រ បានដាច់ខ្យ-ល់ស្លា-ប់នៅឯមន្ទីរពេទ្យទៅហេីយ ហើយក៏ឃើញមានសាច់ញាតិ និងមិត្តភក្តិរបស់ស្ត្រីរូបនេះបានបង្ហោះសារជាហូហែរបង្ហាញពីការស្ដាយស្រណោះ។
ដូចជាគណនីឈ្មោះថា Ma Nit បានសរសេរថា ៖ “បើកភ្នែកមកម៉ាក់callប្រាប់ថាបងស្រីផុតហើយ!😔ប្អូនស្ទើតែមិនជឿទេ😭ថាបងស្រីទៅចោលប្អូនទាំងក្មេងខ្ចី😔។ខ្ញុំទទួលយកមិនបានទេវាលឿនពេកហើយ😔🙏។សុំឲវិញ្ញាណខណ្ឌបងទៅឲបានសុខហើយសុំឲជាតិក្រោយកុំអោយមានអាយុខ្លីដូចជាតិនេះអី😭🙏។”
ចំណែកគណនីឈ្មោះថា Pozzsour Hav Rambo ក៏បានបញ្ចេញអារម្មណ៍សោកសៅថា ៖ “បងទាំង2ទៅបានសុខហើយ 😭😭😭សូមអោយជាតិក្រោយកុំអោយពិបាកដូចជាតិនេះទៀត🙏🙏🙏ហេតុអ្វីគ្រួសារខ្ញុំជួបបញ្ហាបែបនេះលោកអើយ 😭😭😭Ah Pich Chhaiya Doch”៕