សូមអបអរសាទរ ! ទីបំផុត តារាសម្តែង និងបង្ហាញម៉ូត ទឹម រដ្ឋា ប្រកាសថ្ងៃរៀបការ របស់ខ្លួនហើយ គឺនៅថ្ងៃទី…
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ តារាសម្តែង និងតារាបង្ហាញម៉ូត ដ៏ល្បីមួយដួង គឺកញ្ញា ទឹម រដ្ឋា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងអមសារមួយ រំភើបឡើងស្រក់ទឹកភ្នែក ក្រោយម្ចាស់បេះដូងសុំរៀបការ ដោយបំពាក់ចិញ្ចៀនពេជ្រ ដ៏ធំ និងស្រស់ស្អាត មួយវង់។
លុះមកដល់ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញហ្វេសប៊ុកផេកមួយឈ្មោះ “ប្រសិទ្ធសិរី សំអាងការ” បានបង្ហោះរូបភាព Pre Wedding ស្អាតៗ ជាច្រើនសន្លឹក របស់ ទឹម រដ្ឋា និងគូស្នេហ៍ ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ មើលទៅពិតជា ស្រស់ស្អាតប្លែក និងទាក់ភ្នែកខ្លាំងណាស់។
ហ្វេសប៊ុកដដែល ក៏បានភ្ជាប់សារខ្លីមួយថា “នេះហើយ ជាពេលវេលា ដែលមានស្នាមញញឹម និងក្តីស្រម៉ៃ ដែលអូនប្រាថ្នា កាន់ដៃបង នៅលើទឹកដី ខេត្តសៀមរាប ដើម្បីបង្កើតរូបភាព ដ៏ពិសេសអស្ចារ្យ មុនថ្ងៃពិធីមង្គល នាពេលខាងមុខរបស់យើង…”។
ទឹម រដ្ឋា បន្ថែមថា “ការពិតទៅ គម្រោងថ្ងៃរៀបការរបស់យើងទាំងពីរគឺថ្ងៃនេះ #22_2_2022 ប៉ុន្តែដោយមានការផ្លាស់ប្ដូរ ចឹងសុំpost រូបថតរៀបការ ក្នុងថ្ងៃមហាល្អឆ្នាំល្អ តែថ្ងៃពិតប្រាកដ នឹងមកដល់ឆាប់ៗ ទោះក្នុង កាលៈទេសៈណា ក៏ដោយ Jovany Antonio”។
ដូចសន្យា នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ ទឹម រដ្ឋា បានប្រកាសថ្ងៃចូលរោងការរបស់ខ្លួនហើយ ដោយបញ្ជាក់បែបនេះថា “នាងខ្ញុំ និងអនាគតស្វាមី សូមជំរាបសួរ !
ខ្ញុំទាំងពីរ សូមជម្រាបជូនដល់ញាតិមិត្ត និងភ្ញៀវកត្តិយស ទាំងអស់គ្នា ជាដំណឹងឲ្យបានដឹងជាមុនសិនថា ខ្ញុំទាំងពីរ នឹងរៀបមង្គលការ នៅថ្ងៃទី 25 26 ខែ 3 / 2022 ចឹងសូមមេត្តាញាតិមិត្ត និងភ្ញៀវកត្តិយស ទាំងអស់ សូមរងចាំទទួលការអញ្ចើញពីខ្ញុំ ទាំងពីរ ដោយក្ដីគោរព ឆាប់ខាងមុខនេះផង”។