ភ្ញាក់ផ្អើល!កម្លាំងសមត្ថកិច្ច កំពុងតាមចាប់ខ្លួនតារាសម្ដែងម្នាក់នេះ ដោយសារមានគេប្ដឹងថា…

កាលពីម្សិលមិញ ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២២ នៅលើបណ្តាញសង្គម កំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ក្រោយបានឃើញពីការបង្ហោះរបស់អាខោនហ្វេប៊ុកមួយដែលមានឈ្មោះថា Dary Sim បានប្រកាសស្វែងរកតារាសម្តែងប្រុសលោក ស៊ី មនុ ក្រោយពីបានយកម៉ូតូរបស់ខ្លួន និងគេចខ្លួន។ ក្នុងនោះអាខោនខាងលើបានរៀបរាប់ឲ្យដឹងថា៖

នាងខ្ញុំសូមប្រកាសស្វែងរកទីកន្លែងរស់នៅរបស់តារាសម្តែងឈ្មោះ ស៊ី មនុ ភេទប្រុស អាយុ២៦ ឆ្នាំ មានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ដែលមានភិនភាគដូចក្នុងរូបនេះស្រាប់។ ឈ្មោះ ស៊ី មនុ មានមុខរបរជាតារាសម្តែង ថតរឿងភាគនៅស្ថានីយ៍ទូរទស្សបាយ័ន និងស្ថានីយ៍ទូរទស្សន៍ភីអិនអិន កន្លងមកបានលួចយកម៉ូតូរបស់ខ្ញុំ រួចគេចខ្លួនបាត់រហូតមកដល់បច្ចុប្បន្ននេះ។

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២កន្លងទៅនេះកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានចុះទៅឃាត់ខ្លួនដល់ផ្ទះជួលមួយកន្លែង តែឈ្មោះ ស៊ី មនុ បានគេចខ្លួន។ ហើយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្រោយទទួលបានពាក្យបណ្តឹង ក្រោមការណែនាំរបស់ស្នងការនគរបាលខេត្តកណ្តាល កម្លាំងសមត្ថកិច្ចរបស់អធិការនគរបាល ស្រុកស្អាង និងកម្លាំងប៉ុស្តិ៍នគរបាលកោះខែល បានចុះឃាត់ខ្លួនដល់ផ្ទះ តែឈ្មោះស៊ី មនុ បន្តគេចខ្លួនមិនចូលផ្ទះ។

បន្ទាប់ពីគេខ្លួនបាត់! ស្ទើរៀងរាល់ថ្ងៃ គណីហ្វេសប៊ុកឈ្មោះ Ma Nuk នៅតែបង្ហោះរូបចេញ ដើរលែង ដើរកម្សាន្តយ៉ាងសប្បាយ ដោយមិនខ្វល់ពីអារម្មណ៍របស់ម្ចាស់ម៉ូតូ ដែលលោកបានលួច។សេចក្តីប្រកាសនេះ ខ្ញុំសូមជូនជាព័ត៌មានដល់សាធារណៈជន និងជាបណ្តឹងសុំអន្តរាគមន៍ដល់មន្ត្រីនគរបាលយុត្តិធម៍ ជួយតាមឃាត់ខ្លួន មុខសញ្ញាខាងលើនេះឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។

បើបងប្អូនណា ផ្តល់ព័ត៌មាននៃទីកន្លែងរស់នៅ របស់ឈ្មោះស៊ី មនុ រហូតអាចឃាត់ខ្លួន ខ្ញុំនឹងផ្តល់សគុណជាទីគាប់ចិត្ត។បងប្អូនអាចទាក់ទងមកខ្ញុំបាទ តាមរយៈទូរស័ព្ទលេខ 0765211111/011588080

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds